ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកមុននេះបន្តិតថា PHNOM PENH POST ត្រូវមានអព្យាក្រិត្យភាព មានសីលធម៌ និងទទួលខុសត្រូវក្នុងការផ្សាយព័ត៌មាននៅលើទឹកដីកម្ពុជា។
ការប្រឌិតកុហក់បំភ្លៃ ដោយយកប្រសាសន៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកក្លែងក្រឡៃខុសពីការពិត ក្នុងពេលដែល សម្តេច ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធរោងចក្រស្ករស នៅខេត្តព្រះវិហារកាលពីថ្ងៃទី ១៩ មេសា ២០១៦ ម្សិលមិញនេះ គឺជាការផ្សាយព័ត៌មានបោកប្រាស ប្រាសចាកក្រមសីលធម៌ ហើយប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលកាសែតអន្តរជាតិមួយនេះត្រូវតែកែសម្រួលជាសាធាណៈ និងទទួលខុសត្រូវទាំងស្រុង៕
...
ដោយ៖ សុវណ្ណារ៉ា