អូស្ត្រាលីបញ្ជាក់ថាបំណែកយន្តហោះដែលរកឃើញនៅMozambique ជារបស់​MH370

ចែករំលែក៖

កាលពីថ្ងៃទី២០ខែមេសា​ ​អូស្ត្រាលីបានប្រកាស បំណែកយន្តហោះដែលរកឃើញនៅ​Mozabique គឺជារបស់យន្តហោះ MH370 ។
មន្ត្រីសន្តិសុខចរាចណ៍អូស្ត្រាលីបានឲ្យដឹងថា បំណែកយន្តហោះពីរផ្សេងគ្នា គឺស្លាប និង ស្លាបធ្វើឲ្យមានតុល្យភាព គឺជារបស់យន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួន។
ការស្រាវជ្រាវបង្ហាញឲ្យឃើញថា បំណែកដំបូងត្រូវបានលាបពណ៌ឡើងវិញ សមស្របទៅនឹង ការការពាររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ លេខអក្ស​676EB និងពណ៌មិនមែនជា​ពណ៌ដើមនៃយន្តហោះពេលផលិត គឺត្រូវបានក្រុមហ៊ុនម៉ាឡេស៊ីកែឡើងវិញពេលទិញ ទាំងនោះជាហតុផលអាចបញ្ជាក់បានថាជាបំណែកយន្តហោះដែលបាត់ខ្លួននោះ។
បំណែកទីពីរត្រូវបានបញ្ជាក់ដោយវត្ថុធាតុនិង ការកែច្នៃ ព្រមទាំង ពាក្យថា​«No Step​ សមស្របជាមួយក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ី​។
យន្តហោះប៊ូអិន777ដឹកអ្នកដំណើរ២៣៩នាក់បានបាត់ខ្លួនកាលពីថ្ងៃទី​៨ខែមីនាឆ្នាំ2014 ពេលហោះហើរចេញពីទីក្រុងកូឡាឡំពួរទៅកាន់ទីក្រុងប៉េកាំប្រទេសចិនក៏ស្រាប់តែបាត់ចេញពីប្រព័ន្ធរ៉ាដា ។ ការខិតខំរុករកអស់រយៈពេលជាច្រើនឆ្នាំចំណាយប្រាក់អស់ជាច្រើនតែមិនអាចរកឃើញយន្តហោះនោះនៅឡើយ។
ការសន្និដ្ឋានថាជាបំណែកយន្តហោះរបស់ម៉ាឡេស៊ីនោះ ភាគីម៉ាឡេស៊ីមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើងទេ៕​

 

ដោយ​ មែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print