ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅគៀរថយន្តម៉ាកPAJEROបណ្តាលឲ្យរងការខូតខាចយ៉ាងដំណំ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេវានឃើញរថយន្តមួយគ្រឿងម៉ាកPAJEROពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2J 3688បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវ271ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាកKIAពណ៌សរពាក់ស្លាកលេខភ្នំពេញ2AK 2840បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបានបើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែជ្រុលទៅគៀរថយន្តPAJEROបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសំរួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតទៅរថយន្តPAJERO 300ដុល្លាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ និន សុភ័ស្ត