រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ ២០២២នេះ
នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអភិបាល អភិបាលរង ក្រុងស្រុកទាំង ៩ លោកលោកស្រី មេឃុំ ចៅសង្កាត់ទាំង ៦៧ ឃុំសង្កាត់បានចូលរួម។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលកម្ពុជាស្ថិតក្នុងវិបត្តិជំងឺកូវីដ19 នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរូណាបម្លែងថ្មី ដែលបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរមកលើថវិកាជាតិ។ ការផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស ក្រុងស្រុក ឃុំសង្កាត់ អនុវត្តថវិកា ឲ្យបានរលូនទាន់ពេលវេលាត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ និងលិខិតបទបញ្ញត្តិគតិយុត្ត ដើម្បីធានាឲ្យថវិកាឆ្នាំ ២០២២ ក្លាយជាឧបករណ៍ប្រកបដោយ ប្រសិទ្ធភាពពិតប្រាកដ សម្រាប់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការគ្រប់គ្រង ការអនុវត្តថវិកាត្រូវតែហ្មត់ចត់ និងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រង ការប្រមូលចំណូល និងការអនុវត្តចំណាយ ដោយត្រូវពង្រឹងការគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះផងដែរ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ចាំបាច់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស គណៈអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីដែលពាក់ព័ន្ធ និងការអនុវត្តចំណូលចំណាយថវិកាក្នុងឆ្នាំ ២០២២ នេះ អោយសម្រេចបានតាមគោលដៅនិងគោលនយោបាយដែលរាជរដ្ឋាភិបាលបានកំណត់។ ធានាការគ្រប់គ្រង ការអនុវត្តថវិកាឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាន និងរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណង គោលនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា ដើម្បីសម្រេចគោលដៅនេះ ថវិកាឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដោយផ្អែកលើអភិក្រមគ្រឹះ ជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន÷ ១,ទប់ទល់ការរាតត្បាត នឹងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ19 និងរស់នៅជាមួយជំងឺកូវីដ19 នៅក្នុងគន្លងប្រក្រតីថ្មី ២,អនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤,៨% ៣,ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងបាននៅអតិផរណា និងការធានាស្ថិរភាព នៃអត្រាប្ដូរប្រាក់ ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុជាទូទៅ ៤,បន្តនិរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋ នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹង សេចក្ដីត្រូវការ របស់ប្រជាជនតាមកា ៥,ធានាអនុវត្តឲ្យបានជោគជ័យនូវរបៀបវារៈ នៃការលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់ និងអន្តរជាតិ របស់កម្ពុជាជាពិសេសក្នុងនាមជាប្រធានអាស៊ាន៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print