ត្រឡប់មកពីវត្តស្រោចទឹកមកដល់ផ្ទះស្រាប់តែចងកសម្លាប់ខ្លួនផ្អើលគ្រួសារទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសម្នាក់បន្ទាប់ពីក្រុមគ្រួសារយកទៅវត្តឱ្យលោកស្រោចទឹកពេលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែទៅចងកសម្លាប់ខ្លួននៅនឹងដើមអាកាស្យានៅវាលស្រែខាងក្រោយផ្ទះរបស់ខ្លួនចម្ងាយប្រហែល១២០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច

ថ្ងៃទី២១ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិវាល  សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ

សឹង សំអាត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

   បើតាមម្តាយជនរងគ្រោះបានឱ្យដឹងថា កូនគាត់គឺធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយមកក៏ក្លាយជាមនុស្សមានស្មារតីមិនប្រក្រតី។

ប្រភពបន្តថា នៅមុនពេលកើតហេតុគាត់ជាម្ដាយបាននាំទៅឱ្យលោកស្រោចទឹកហើយក៏ត្រឡប់មកដល់ផ្ទះវិញ។ មួយសន្ទុះគ្រោយមក ក៏ស្រាប់តែកូននេះទៅចងកសម្លាប់ខ្លួននៅនឹងដើមអាកាស្យានៅវាលស្រែខាងក្រោយផ្ទះរបស់ខ្លួនចម្ងាយប្រហែល១២០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print