នាវាផ្ទុកយន្តហោះអាមេរិកចូលរួមធ្វើសមយុទ្ធក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី

ចែករំលែក៖

នាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូរបស់អាមេរិក USS Harry S. Truman បានចូលរួមធ្វើសមយុទ្ធជាមួយណាតូ នៅសប្តាហ៍ក្រោយក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ។ សមយុទ្ធមានឈ្មោះថា “Neptune Strike«22»នឹងចាប់ផ្តើមនៅថ្ងៃទី២៤ខែមករាហើយអូសបន្លាយរយៈពេល១២ថ្ងៃ ។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្ហាញពីសមត្ថភាព និងកិច្ចសហប្រតិបត្តិការវាយប្រហារនៅលើដែនសមុទ្រ ក៏ដូចជាបង្កើនសកម្មភាពការពារដល់ប្រទេសជាសម្ពន្ធមិត្ត។ បើទោះបីក្រុមនាវាផ្ទុកយន្តហោះ USS Harry S. Truman នឹងធ្វើសកម្មភាពក្រោមការគ្រប់គ្រងរបស់ណាតូ តែសិទ្ធិក្នុងការបញ្ជាធ្វើសមយុទ្ធនោះគឺឧត្តមសេនីយ៍ Eugene H. Black III មេបញ្ជាការ កងពលធំលេខ៦នៃកម្លាំងទាហានជើងទឹកអាមេរិក។ រុស្ស៊ីចាត់ទុកការធ្វើសមយុទ្ធរបស់អាមេរិកគឺជាសមយុទ្ធចៃដន្យ ក្នុងពេលរុស្ស៊ីក៏បានត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំផងដែរ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី២១ខែមករាថា នឹងធ្វើសមយុទ្ធកម្លាំងទាហានជើងទឹក ទ្រង់ទ្រាយធំដោយមានការចូលរួមពីកងពលទាំងអស់។ សមយុទ្ធនឹងធ្វើឡើងនៅចុងខែនេះនិងដើមខែកុម្ភៈនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក៕ ដោយសាធី
រូបថត៖US Navy


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print