លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតេជោ ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកប្រធានាធិបតីឥណ្ឌូនេស៊ី អំពីដំណើរទស្សនកិច្ច ការងាររបស់សម្ដេចទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី៧ ៨ ខែមករា ឆ្នាំ២០២២ ថា បានធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ:ប្រាំចំណុច(5PC) ឱ្យ ដំណើរការទៅមុខ។ សម្ដេចយល់ឃើញថា អ្វីដែលមីយ៉ាន់ម៉ាត្រូវការជាចាំបាច់គឺ ដំណោះស្រាយ នយោបាយមួយដែលមានលក្ខណៈពេញលេញ និងយូរអង្វែង។ ទស្សនកិច្ចរបស់សម្ដេចនៅមីយ៉ាន់ម៉ា ទទួលបានលទ្ធផលធំៗមួយចំនួន រួមមាន ការឯកភាពរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក្នុងការពន្យារបទ ឈប់បាញ់រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ឈប់អំពើហិង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធាន អាស៊ានដើម្បីអនុវត្ត 5PC និងជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងសម្រួលឱ្យមានកិច្ច ប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាឱ្យមានការចែកអំណោយមនុស្សធម៌ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើងដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុង ត្រូវការជំនួយជាចាំបាច់ ព្រមទាំងពិចារណាឡើងវិញចំពោះសំណុំរឿងក្ដីរបស់សាស្ត្រាចារ្យនភ្នំដែល (Sean Turnell) នៅពេលដែលដំណើរការតុលាការចប់ជាស្ថាពរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក ចូកូ វីដូដូ បន្ថែមថា ដើម្បីជំរុញការអនុវសង និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចនៅមីយ៉ាន់ម៉ាកន្លងមក សម្តេចបានស្នើរដ្ឋមន្ត្រី ការបរទេសអាស៊ានដែលនឹងបើកកិច្ចប្រជុំចង្អៀតនាពេលឆាប់ៗខាងមុខ ធ្វើការពិភាកចលើសំណើ
គំនិតផ្តួចផ្តើមចំនួន២ រួមមាន:
ទី១.ការបង្កើតយន្តការអាស៊ានត្រូយកា (Troika) ដែលមានសមាសភាព មកពីប្រទេសព្រុយណេ (អតីតប្រធានអាស៊ាន) កម្ពុជា (ប្រធានអាស៊ានបច្ចុប្បន្ន) និងឥណ្ឌូនេស៊ី (អនាគតប្រធានអាស៊ាន) ព្រមទាំងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងតាមដានការ អនុវត្ត 5PC។ យន្តការនេះ និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងមានក្រុមអ្នកសង្កេត ការណ៍ដែលមានសមាសភាពមន្ត្រីការទូតនៃស្ថានតំណាងរបស់ប្រទេសជាសមាជិកអាស៊ានទាំង ប្រាំបួនប្រចាំនៅមីយ៉ាន់ម៉ា ជាអ្នកគាំទ្រនៅក្នុងការអនុវត្ត 5PC។ ក្រុមអ្នកសង្កេតការណ៍នេះ គឺជា គំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ីដែលកម្ពុជាគាំទ្រ។
ទី២. កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពី ការផ្តល់ជំនួយមនុស្សធម៌ និងការរៀបចំការចាក់វ៉ាក់សាំងជូនប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើស អើង។ សម្ដេចក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេក្នុងការបង្កើតក្រុម “មិត្តរបស់ មីយ៉ាន់ម៉ា » ដើម្បីគាំទ្រដល់ការងាររបស់អាស៊ាន និងមីយ៉ាន់ម៉ាផងដែរ។

ទាក់ទងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា សម្តេចតេជោ បានជម្រាប លោកប្រធានាធិតី ថា គួរ ពិចារណាជំរុញការធ្វើមាតុភូមិនិវត្តន៍ពួកគាត់ពីប្រទេសបង់ក្លាដែសមកកាន់មីយ៉ាន់ម៉ាវិញ ដោយ សុវត្ថិភាព ឆាប់រហ័ស និងភាពថ្លៃថ្នូរដូចដែលបានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ លោករដ្ឋមន្ត្រីការបរទេសបង់ក្លាដែស។

សម្ដេចតេជោ ក៏បានជម្រាប លោកប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរថា នៅក្នុងជំនួបពិភាក្សា ជាមួយ លោកស្រី ណូលីន ហេហ្សី (Noeleen Heyzer) ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិស្តីពីមីយ៉ាន់ម៉ា សម្ដេចបានស្នើឱ្យលោកស្រីសហការយ៉ាងជិតស្និទ្ធជាមួយ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង អង្គការសហប្រជាជាតិក្នុងការស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ សម្តេចតេជោ ក៏បានមាន ប្រសាសន៍សង្កត់ធ្ងន់ថា អាស៊ាននៅមានការងារអាទិភាពជាច្រើនផ្សេងទៀតដែលត្រូវបំពេញ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយនោះទេ ហើយអាស៊ានក៏មិនគួរក្លាយជាចំណាប់ខ្មាំងរបស់ បញ្ហាមីយ៉ាន់ម៉ានោះដែរ។

ជាការឆ្លើយតប លោកប្រធានាធិបតី ចូកូ វីដូដូ បានជម្រាប សម្តេចតេជោនាយករដ្ឋមន្ត្រី ថា ទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ានាពេលកន្លងមក គឺពិតជាមានអត្ថប្រយោជន៍ និងបាន បង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំបំពេញកាតព្វកិច្ចក្នុងនាមជាប្រធានអា ស៊ាននៅឆ្នាំនេះ។ ការជម្រុញឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចជួបជាមួយតួអង្គពាក់ព័ន្ធ ទាំងអស់ គឺជាការងារចាំបាច់ ហើយអ្វីដែលសំខាន់ គឺការស្វែងរកដំណោះស្រាយនយោបាយមួយ ដែលគ្រប់ភាគីនៅមីយ៉ាន់ម៉ាអាចទទួលយកបាន។ ឯកឧត្តមបានថ្លែងអំណរគុណ សម្ដេចតេជោ ចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមានយន្តការអាស៊ានត្រូយកា ដើម្បីជម្រុញឱ្យមានវឌ្ឍនភាពក្នុងការរ អនុវត្ត 5PC និងគាំទ្រឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីការបង្កើតក្រុមអ្នកសង្កេតការណ៍ ការប្រតិបត្តិការអន្តរការណ៍
ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ប្រសិនបើគ្មានវឌ្ឍភាពដុំកំភួនពីការអនុវត្ត 5PC ទេនោះ ភាពជាតំណាងរបស់មីយ៉ាន់ម៉ានឹងត្រូវរក្សា តាមរូបភាពដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។
ប្រមុខដឹកនាំកំពូលទាំងពីរបានប្តេជ្ញារួមគ្នា ជម្រុញឱ្យអាស៊ានបន្តបោះជំហានទៅមុខ និងអាចស្វែង
រកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។

កិច្ចសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកប្រធានាធិបតីឥណ្ឌូនេស៊ី បាន ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងប្រកបដោយលក្ខណៈស្ថាបនា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print