ភ្នំពេញ ៖ លិខិតអបអរសាទរ និងថ្លែងអំណរគុណពីតំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក (the Most Beautiful Bays in the World) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើយោងតាមអត្ថបទបកប្រែផ្លូវការ ផ្សព្វផ្សាយដោយក្រសួងទេសចរណ៍ បានបញ្ជាក់ថា, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជា
តាមរយះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
ទីក្រុងវ៉ាន, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
សម្តេចនាយករដ្ឋមន្តី្រ!
ជាបឋម ក្នុងនាមតំណាងឱ្យក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ខ្ញុំសូមអនុញ្ញាតជម្រាប ជូនថា ខ្ញុំមានកោតសរសើរយ៉ាងខ្លាំងចំពោះជោគជ័យនៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅ ក្រុងព្រះសីហនុ ក្រោមការដឹកនាំរៀបចំដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ជាពិសេសតាមរយះការចូលរួមដោយផ្ទាល់ពីបណ្ដាប្រតិភូ និងភ្ញៀវកិត្តិយស អន្តរជាតិដែលអញ្ជើញមកពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងរួបខ្ញុំផ្ទាល់ដែលមកពីប្រទេសបារាំង។
វេទិកានេះ រួមជាមួយការប្រកាសបើកទេសចរណ៍អាស៊ាននេះ អាចចាត់ទុកថាជាការរៀបចំព្រឹត្តិការណ៍ អន្តរជាតិលើកដំបូងសម្រាប់តំបន់អាស៊ី និងជាគំរូសម្រាប់ប្រទេសដទៃ ដោយខ្ញុំផ្ទាល់មើលឃើញផ្ទាល់ថា ការ រៀបចំទាំងមូល មានការត្រួតពិនិត្យ និងអនុវត្តបានម៉ត់ចត់តាមវិធានសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាំងពីដើមរហូតដល់ចប់កម្មវិធី ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការវាយតំលៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការតាំងពីដំបូងប្រកបដោយប្រសិទ្ធភាពក្នុង ការទប់ស្កាត់ជំងឺកូវីដ ១៩ ខណៈដែលបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកនៅបន្តញាំញីដោយវិបត្តិនេះ។
ខ្ញុំក៏សូមអរគុណដល់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានចំណាយ ពេលវេលាជួបពិភាក្សាជាមួយខ្ញុំ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងជំនួបជាមួយ លោកអភិបាលខេត្ត ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលដោយ លោក ថោង ខុន ដោយយើង ទាំងអស់គ្នាបានពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ និងសមិទ្ធផលជាច្រើនពាក់ព័ន្ឋការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។
ក្នុងន័យនេះ ក្នុងនាមស្ថាបនិក និងអគ្គនាយកក្ដីបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ខ្ញុំក៏សូម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការអភិវឌ្ឍក្រុងសីហនុ ដែលខ្ញុំ បានឃើញផ្ទាល់នឹងភ្នែក ដែលមានដូចជាផ្លូវថ្នល់ធំទូលាយស្របតាមស្តង់ដា ការរៀបចំសោភ័ណភាពឆ្នេរសមុទ ជាមួយបន្ទប់ទឹកសាធារណៈ ការរៀបចំអាងប្រព្រឹត្តកម្មទឹកសន្ទុយជាដើម។ ទាំងអស់នេះ ធ្វើឲ្យខ្ញុំអាចវាយតម្លៃថាជាឧទាហរណ៍ដ៏ល្អក្នុងការគិតគូរគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរសមុទ្រសម្រាប់អនាគត។
ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលយល់ព្រម ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតពិភពលោករបស់ក្ដីបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកឆ្នាំ២០២២ ដែល
ជាលទ្ធផលនៃជំនួបសម្តែងការគួរសមប្រកបភាពស្និទ្ធស្នាល មិត្តភាព និយាយត្រង់ត្រង់មកចញពីបេះដូងរវាង យើងទាំងពីរ នាឱកាសពិធីបុណ្យសមុទ្រ កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយនៃ អង្គមហាសន្និបាត ដែលគ្រោងរៀបចំនាកំឡុងខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋាន តារាសាគរ ក្នុងខេត្តកោះកុង។
មហាសន្និបាតពិភពលោកនៅឆ្នាំ២០២២ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់សមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសាកលលោក នូវគំរូព៌សេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលសម្រេចបានដោយ ព្រះរាជាណាចក្រកម្ពុជា ។
សូម សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕