ភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅវិមានរដ្ឋចំការមន ព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីបុគ្គលិកផ្នែកសេវាកម្ម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្តេចបានថ្លែងកោតសរសើរ ចំពោះបុគ្គលិកទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ច ដែលអគ្គលេខាធិការដ្ឋានប្រគល់ជូន។
សម្តេចសំណូមពរ អោយបុគ្គលិកទាំងអស់ បន្តការខិតខំប្រឹងប្រែងថែមទៀត ដើម្បីថែរក្សា កែលម្អ ទីតាំងវិមានព្រឹទ្ធសភា អោយបានស្អាត សមភ្នែក សមចិត្ត សាធារណមតិជាតិ និងអន្តរជាតិ និងដើម្បីអោយសក្តិសមជា ស្ថាប័នកំពូលរបស់ជាតិ៕
ដោយ៖ សុវណ្ណារ៉ា
...