ខេត្តត្បូងឃ្មុំ៖ រថយន្តហាយឡិនឌើកែច្នៃលុងបាត ១គ្រឿងដឹកឈើប្រណិតក្រញូងសន្លឹកពេញ សង្ស័យលោតឆ័ត្រមកពីខេត្តព្រះវិហ៊ា ត្រូវបានឆ្លងចរន្តភ្លើងឆាបឆេះពេលកំពុងបើកបរនៅលើដងផ្លូវជាតិលេខ៧កាលពីវេលាម៉ោងជា៨ព្រឹក ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៥នេះ ។
ប៉ុន្តែប្រភពពត៍មានពីសម្មត្ថកិច្ចជំនាញបានប្រាប់ឲដឹងថា ខណះពេលរថយន្តកំពុងរៀបឆាបឆេះនោះត្រូវបានពលទាហ៊ានវរះលេខ១ រៀបរយតំបន់ប្រតិបត្តការសឹករងខេត្តត្បូងឃ្មុំ ដែលនៅជិតនោះបានចេញមកលើកជញ្ជូនឈើក្រញូងសន្លឹកនោះពីរថយន្តដែលកំពុងឆេះយកចូលទៅក្នុបន្ទាយគេអស់។ ហើយ សកម្មភាពនេះត្រូវប្រភពពីពលទាហ៊ានដែលនៅវរះនោះប្រាប់មកសម្មត្ថកិច្ចថាមេគេ ឈ្មោះ ជួន សុខឿន ថាឈើទាំងនោះគេមិនឲមកសម្មត្ថកិច្ចជំនាញយកទៅធ្វើរកំណត់ហេតុទេព្រោះជាឈើជ័យភណ្ឌ?។
ទាក់ទងនិងសកម្មភាពនេះលោក ជួន សុឃឿន មេវរះលេខ១រៀបរយ ភ្ងាក់ងារយើងមិនអាចសុំការពន្យល់បានទេថា សំអាងលើច្បាប់អ្វីដែលលោកអះអាងថា ឈើនោះជាឈើជ័យភណ្ឌនិងប្រគល់ឲមកសម្មត្ថកិច្ចជំនាញធ្វើការតាមនិតិវិធី ព្រោះពុំមានលេខទូរសព្ទ័?។
សូមបញ្ជាក់ដែរថាករណីទាហ៊ានជញ្ជូនយកឈើក្រញូងឈ្មួញចូលបន្ទាយនេះ ត្រូវប្រភពពីសម្មត្ថកិច្ចជំនាញជិតស្និតនិងឈ្មួញរកសីុឈើនៅស្រុកមេមត់ប្រាប់មកថា ករណីនេះឈ្មួញម្ចាស់ឈើកំពុងពឹងពាក់ ឲអ្នករកសីុឈើប្រណិតប្រចាំស្រុកមេមត់ម្នាក់ ឈ្មោះ មិនា មករត់ការចចារដើម្បីសុំដោះដូរយកឈើវិញប៉ុន្តែមេទាហ៊ានវរះ ឈ្មោះ ជួន សុឃឿន អាចមិនទាន់អោយព្រោះសង្ស័យចចារតំលៃគ្នាមិនទាន់ត្រូវ៕វណ្ណះ