ភ្នំពេញ៖ ព្រៃត្រែងជាប់ទន្លេសាបត្រូវបានភ្លើងឆាបឆេះបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ទីតាំងឃ្លាំងអង្ករនាំគ្នារាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកក្កដា ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យ២គ្រឿងបានមកដល់ទីតាំងកើតហេតុ ហើយភ្លើងដែលកំពុងឆេះរាលដាលព្រៃខាងលើនេះ ពលរដ្ឋកំពុងបាញ់ទឹកពន្លត់ ។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ឬរងរបួសខូចខាតបាត់បង់អ្វីឡើយ ៕ អារុណរះ
...