ប្រទះឃើញទារិកា២នាក់ត្រូវគេបោះចោលសង្ស័យជាកូនភ្លោះ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សព​ទារិកា​២​នាក់​ ដែល​គេ​សង្ស័យ​ថា​ជា​កូនភ្លោះ​ទើបនឹង​ប្រសូត ត្រូវ​គេ​យក​មក​បោះចោល​ក្នុង​ធុង​សំរាម​ទុក​ឲ្យ​ស្រមោច​ស៊ី​ និង​រុយរោម​យ៉ាង​អាណោចអាធ័ម​បំផុត​បង្ករអោយមនុស្សម្នា​ស្ទើរ​មួយ​ភូមិ​ មានការ​ភ្ញាក់ផ្អើល ​ខណៈ​ពេល​ពួកគេ​ប្រទះឃើញ​ ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​កក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុង​ភូមិ​លេខ​១​ សង្កាត់​លេខ​១​ ក្រុង/ខេត្ត​ព្រះសីហនុ​​(​តំបន់​ផ្ទះ​ជួល​ខាងមុខ​រោងចក្រ​ដេរ​ស្បែក​ជើង​(​ ញ៉ូ​រ​ស្តារ​)។​
ជុំវិញ​ហេតុការណ៍​ប្រទះឃើញ​សព​ទារិកា​ខាង​លើ​នេះ​ត្រូវ​បាន​ លោក អនុសេនីយ៍ទោ​ប្រាក់ ពុទ្ឋា នាយប៉ុស្តិ៍រដ្ឋាបាលនគរបាលសង្កាត់លេខ០១បានរៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​កើតហេតុ​នោះ ខណៈពេលប្រជាពលរដ្ឋ​យក​សំរាម​មួយ​ស្បោង​ទៅ​បោះចោល​ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​​សព​ទារិកា​រទាំង​២​នោះ​ប្រឡាក់​សុទ្ធតែ​ឈាម ​រុំ​ក្រណាត់​កញ្ចាស់​មួយ​ផ្ទាំង​ បោះ​ចោល​​ក្នុង​ធុងសំរាម ដោយ​ខ្លួន​ប្រាណ​ទារិកា ត្រូវ​ស្រមោច​ស៊ី​ និង​រុយ​គួរ​ឲ្យ​អាសូរ​បំផុត។

ហើយ​ភ្លាមៗ​នោះ ​រូប​គាត់​ក៏បាន​ស្រែ​ហៅ​ឲ្យ​គេឯង​មក​ជួ​យ​មើល​ ព្រមទាំង​ទូរស័ព្ទ​ជម្រាប​មកសមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ លេខ​១​ របស់លោក​ ដើម្បី​ឲ្យ​ទៅ​ធ្វើការ​ពិនិត្យ។​ជុំវិញ​បញ្ហា​នេះ ​គេ​មិន​ដឹង​ថា​អត្តសញ្ញាណ​ម្ដាយ​ទារិកា​ទាំងពីរ​នេះ​ ជា​អ្នកណា​នៅឡើយ​ទេ​ហើយ​ក៏​មិន​ដឹង​ថា​ទារិកា​ទាំងពីរ​នេះ​ត្រូវ​ម្ដាយ​របស់ ​ខ្លួន​យក​បោះចោល​ទាំង​រស់ ​ឬ​ស្លាប់​ហើយ​បាន​យក​មក​បោះចោល​នោះ​ដែរ។ តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ដ៏​សែន​ស្រណោះ​នេះ ដោយ​ម្នាក់ៗ​បាន​និយាយ​ថា​ ម្ដាយ​ទារិកា​ទាំងពីរ​នេះ​មិន​ដឹង​ជា​មនុស្ស​ចរិត​បែប​ណា​ទេ​ ដែល​បាន​យក​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​ទៅ​ចោល​នៅ​ក្នុង​ធុង​សំរាម​ ដូច​ខ្មោច​ឆ្កែ ខ្មោច​ឆ្មា ទុក​ឲ្យ​រុយ​រោម​បែបនេះ​ វា​ជា​អំពើ​អមនុស្ស​ធម៌​បំផុត។​

ប្រភពដ៏ដែល​បាន ​បង្ហើបបន្ថែម​ថា ម្ដាយ​ទារិកា​ទាំងពីរ​ជា​ស្ត្រី​បម្រើ​ការ​​ក្នុង​រោងចក្រ​(​ដេរ​ស្បែកជើង​ញ៉ូ ​ស្តារ​)​ដោយ​ស្ត្រី​រូប​នោះ​បាន​ស្រឡាញ់​លួច​លាក់​ជាមួយ​បុរស​ម្នាក់​អស់​រយៈពេល​ជា​ច្រើន​ ខែ​មក​ហើយ ​រហូតដល់​មាន​ផ្ទៃពោះ​មាន​(​កូនភ្លោះ​)​ទាំង​២​ខាង​លើ​នេះ​។ ពាក់ព័ន្ធ​នឹង​សព​ទារិកា​ខាង​លើ​នេះ ​ត្រូវ​បាន​ប្រភព​ដដែល​បន្ត​ទៀត​ថា​ ទារិកា​ទាំងពីរ​នេះ​មាន​អាយុ​ពពោះ​ប្រាំពីរ​ខែ​ ប៉ុន្តែ​ត្រូវ​ម្ដាយ​របស់​វា​ចាក់​ថ្នាំ​ទម្លាក់​សម្លាប់ចោល ​ខណៈ​ពេល​ដែល​បុរស​ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​ទារិកា​ទាំងពីរ​នេះ​ធ្វើការ​ បដិសេធន៍​ព្យាយាម​មិន​ទទួល​ខុសត្រូវ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ដែល​មាន​ចរិត​ឆេវឆាវ​ពោរពេញ​ទៅ​កំហឹង​ផង​ នោះ និង​ចង់​ចាញ់​ចង់​ឈ្នះ ក៏​សម្រេច​ចាក់​ថ្នាំ​រំលូត​សម្លាប់​កូន​បែបនេះ​តែម្ដង​ទៅ។

តែ​ទោះ​បី​ជា​យ៉ាងណា ​អ្វី​ដែល​បាន​បញ្ជាក់​ខាង​លើ​នេះ​វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ ប៉ុណ្ណោះ ​មិន​អាច​យក​ជា​ផ្លូវការ​នោះ​ទេ។
បច្ចុប្បន្ន ​សព​ទារិកា​ត្រូវ​បាន​អ្នកស្រុក​អ្នកភូមិ​នាំគ្នា​វេច​ខ្ចប់​ដើម្បី​កប់​ឲ្យ ​បាន​ត្រឹមត្រូវ​រួចរាល់​ហើយ។ ចំណែក​ឯ​សមត្ថកិច្ច​ប៉ូលិស​កំពុង​ធ្វើការ​ស្រាវជ្រាវ​រឿង​នេះ​ជា​បន្ត​ទៀត ដើម្បី​ស្វែង​រក​ការ​ពិត​ និង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕​

20150722-151350.jpg

...

20150722-151354.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print