ខេត្ដសៀមរាប៖ នៅទីបំផុតសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញឃាតករប្លន់សម្លាប់មនុស្ស ដែលក្មេងឃ្វាលគោ ប្រទះឃើញសាកសពកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥នោះ វេលាម៉ោង៤រសៀលនៅភូមិខ្នារសង្គ្រាម ឃុំបល្ល័ង ស្រុកប្រាសាទបាគងនោះ គឺជារឿងមិត្ដភក្ដិរិតកសម្លាប់ប្លន់យកម៉ូតូ។
ជនសង្ស័យមានចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បាននៅវេលាម៉ោង១រសៀលថ្ងៃទី២១នៅក្រុងសៀមរាប និងម្នាក់ទៀតចាប់បាននៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ខែកក្កដានេះនៅក្រុងសៀមរាប។
អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ទោមិ នចន្ថាបានឲ្យដឹងនៅរសៀលថ្ងៃទី២២នេះថាដោយមានការសហការយ៉ាងល្អរវាងកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ និងនគរបា
លមូលដ្ឋានទើបយើងឈានទៅដល់ការស្វែងរកនិងស្រាវជ្រាវរហូតចាប់ខ្លួនជនល្មើសទាំងពីរនាក់នោះដោយជោគជ័យជាបន្តបន្ទាប់។លោកបន្តថាជនសង្ស័យទាំង២នាក់នោះមានឈ្មោះដួង មេម ភេទប្រុស
អាយុ១៧ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ធំចាប់ខ្លួនបាននៅថ្ងៃទី២១ខែកក្កដានិងម្នាក់ទៀតមានឈ្មោះហ៊ីមសារ៉ូតភេទប្រុសអាយុ១៧ឆ្នាំមានស្រុកកំណើតនៅស្រុកមេម៉ត់ចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២២ខែកក្កដា ចាប់ខ្លួននៅក្រុងសៀមរាបដូចគ្នា។
លោកបានបន្តថាជនរងគ្រោះមានឈ្មោះម៉ាន់លីវភេទប្រុសអាយុ២០ឆ្នាំរស់នៅស្រុកស្វាយលើខេត្តសៀមរាបជិះម៉ូតូម៉ាកសង់សេ១២៥ស៊េរីឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ1F-9031។លោកបានបន្ថែមថាជនសង្ស័យទាំង២នាក់ត្រូវជាមិត្តភក្តិនិងគ្នា ប៉ុន្ដែនៅថ្ងៃទី១៧ខែកក្កដាពួកគេជួបគ្រោះថ្នាក់ចរាចរហើយក៏មកពឹងពាក់មិត្តភក្តិឲ្យជួយជូនមកផ្ទះនៅសៀមរាបហើយពេលធ្វើដំណើរមកតាមផ្លូវនៅកន្លែងស្ងាត់ ត្រង់ចំណុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាពវាយនិងរឹតក.សម្លាប់ប្លន់យកម៉ូតូរួចជិះគេចខ្លួនមកក្រុងសៀមរាប តែម្ដង។ ប៉ុន្ដែសំណាងអាក្រក់ ឈាមស្រែកស្បែកហៅ មិនបានប៉ុន្មានថ្ងៃផងក៏ត្រូវចាប់ខ្លួនបានតែម្តង។បច្ចុប្បន្ននេះជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា សពបុរសមិនស្គាល់ឈ្មោះ ម្នាក់ត្រូវបានក្រុមក្មេងឃ្វាលគោប្រទះឃើញដេកស្លាប់នៅវាលស្រែ កាលពីវេលលាម៉ោង៤រសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥ក្នុងវាលស្រែមួយនៅភូមិស្នាសង្គ្រាមឃុំបល្ក័ងស្រុកប្រាសាទបាគងខេត្តសៀមរាប។ករណីឃាតកម្មនោះសមត្ថកិច្ចសន្និដ្ឋាន ថាជាជំហ៊ានដំបូងថា ជាអំពើឃាតកម្មគ្រោងទុកជាមុនដោយមានស្លាកស្នាម រឹតក.សម្លាប់និងវាយចំមុខព្រមទាំងដងខ្លួន៕ ដោយ៖ជានិរន្ដរ៍