ភ្នំពេញ:នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៥ វេលាម៉ោង១០ គណះកម្មការផ្សារអូរឫស្សី បានសហការជាមួយមន្ត្រីជំនាញ នាយកដ្ឋានផលិតកម្ម និងបសុព្យា បាល មន្ត្រីមន្ទីរកសិកម្មរាជធានី និង ការិយាល័យផលិតកម្ម និង បសុព្យាបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យផ្ទាល់ទីតាំងលក់ ផលិតផលមានដើមកំណើតពីបក្សី ( ស៊ុតមាន់ ទា ក្រួច ) ដើម្បីបង្ហាញពី ភាពពិតប្រាកដ របស់ស៊ុត លក់ទៅទីផ្សារអូរឫស្សី មានទីតាំងលក់ច្បាស់លាស់ មានប្រភពច្បាស់ មិនមែនជាស៊ុត សប្បនិម្មិត ដូចប្រព័ន្ធទំនាក់ទំនង សង្គម បានបង្ហោះនោះទេ ។
...