បុរសម្នាក់យកក្រមាចងកធ្វើអត្តឃាត មិនដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានយកក្រមាចងកធ្វើអត្តឃាត​រហូតបានសម្រេច ដោយគ្មាននរណាម្នាក់បានឃើញ​និងជួយ​ទាន់​ពេលវេលានោះឡើយ។ ហេតុការណ៍ភ្ញាក់ផ្អើល​បានកើតឡើង​កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ១៦៤ ភូមិ៦ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុ​បានបញ្ជាក់ថា បុរសរងគ្រោះឈ្មោះ ប៉ៃ តុលា អាយុ៣៤ឆ្នាំ ស្រុកកំណើតនៅខេត្តកំពត។ មុនពេលកើតហេតុ បុរសរងគ្រោះបានមកលេងផ្ទះសាច់ញាតិនៅកន្លែងកើតហេតុ ហើយ​មិនដឹងយ៉ាងម៉េច ស្រាប់តែចងកធ្វើអត្តឃាតតែម្តង ។ ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សបែកថ្នាំ ។ កាលពីវេលាព្រឹកថ្ងៃទី២២ ខែកក្កដា បុរស​រូប​នេះ​បានព្យាយាមលោតពីផ្ទះសម្លាប់ខ្លួនម្តងហើយ ប៉ុន្តែត្រូវគេចាប់ទាន់ លុះនៅវេលាកើតហេតុ បុរសនេះ​ក៏លបយកក្រមាទៅចងកសម្លាប់ខ្លួនតែម្តង គ្មាននរណាម្នាក់បានឃើញ និងជួយទាន់ពេលនោះទេ ៕ ស រស្មី

IMG_3828

...

IMG_3830

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print