នាំ​ប្រពន្ធ​ចូល​ខារ៉ាអូខេ​ប្រាប់​នាងៗ​ថា​ជា​ស្រី​ស្នេហ៍​ ប្រពន្ធ​ខឹង​ចេញ​ទៅ​ផ្ទះ​មុន​តាម​វាយ​ប្រពន្ធ​ដល់​ផ្ទះ​ម្តាយក្មេក​និង​បម្រុង​ចាក់​សាំង​ដុត​ទៀត​

ចែករំលែក៖

ភ្នំពេញ​៖​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បង្កចលាចល​ទាំង​យប់​បន្ទាប់​ពី​បុរស​ម្នាក់​នាំ​ប្រពន្ធ​ចូល​ច្រៀង​កម្សាន្ត​នៅ​ហាង​ខារ៉ាអូខេ​រួច​បាន​ហៅ​ស្រី​មក​អោបរឹត​មុខ​ប្រពន្ធ​ហើយ​ពេល​នាងៗ​ខារ៉ាអូខេ​សួរ​ថា​នាង​នេះ​(​ប្រពន្ធ​)​ត្រូវជា​អ្វី​នឹង​បង​ឯង​?​ បុរស​នោះ​ឆ្លើយ​ថា​ ជា​ស្រី​ស្នេហ៍​។​ចម្លើយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង​ចិត្ត​ក៏​សម្រេច​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ជា​ប្តីរ​ត់ទៅ​តាម​និង​ចាប់​វាយ​ប្រពន្ធ​យ៉ាង​ចាស់ដៃ​រួច​ដឹក​យក​ទៅ​ផ្ទះ​ម្តាយក្មេក​រួច​បាន​យក​សាំង​ប្រមាណ​ជិត​២​លី​ត្រ​បាន​ចាក់​ស្រោច​ពេញ​មុខ​ផ្ទះ​បម្រុង​ដុត​ព្រោះតែ​ប្រពន្ធ​បិទទ្វារ​មិន​ឲ្យ​ចូល​តែ​សំណាងល្អ​គ្រួសារ​ខាង​ប្រពន្ធ​និង​សមត្ថកិច្ច​មូលដ្ឋាន​រត់​ចេញ​មក​ក្រៅ​ជួយ​ឃាត់​ទាន់​។​ ​

ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០១៥​ នៅ​ចំណុច​ ផ្លូវ​បេតុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុងភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ ​ ​

ម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ជា​ប្តី​មានឈ្មោះ​ គឹ​ម​ លី​ អាយុ​៤៨​ឆ្នាំ​ មានមុខរ​បរជា​អ្នក​បើករថយន្ត​មាន​ប្រពន្ធ​ឈ្មោះ​ ជា​ វួ​ច​លាង​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មេផ្ទះ​ និង​មានកូន​ប្រុស​ម្នាក់​មានឈ្មោះ​ លឹ​ម​ ម៉ា​ អាយុ​៤​ឆ្នាំ​ ហើយ​ទាំង​២​នាក់​នេះ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​មិន​បាន​រៀប​ការ​ស្របច្បាប់​ទេ​ ហើយ​បាន​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កន្លែង​កើតហេតុ​យូរ​ឆ្នាំ​មក​ហើយ​។​ ​

សាក្សី​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​នាំ​ប្រពន្ធ​របស់​ខ្លួន​ចូល​ច្រៀង​ខារ៉ាអូខេ​ឲ្យ​សប្បាយចិត្ត​ម្តង​ ប៉ុន្តែ​អ្វី​ដែល​ស្មាន​មិន​ដល់​គឺ​នៅ​ពេល​ចូល​ដល់​បន្ទប់​ខារ៉ាអូខេ​បុរស​ជា​ប្តី​បាន​ហៅ​ស្រី​ខារ៉ាអូខេ​មក​អោប​នែប​និ​ត​និង​ទុក​ឲ្យ​ប្រពន្ធ​នៅ​អង្គុយ​ម្ខាង​។​ពេល​ឃើញ​ដូច្នោះ​នាងៗ​ខារ៉ាអូខេ​សួរ​ថា​ តើ​បងស្រី​(​ប្រពន្ធ​)​ត្រូវជា​អ្វី​នឹង​បង​អែង​?​ បុរស​ ជា​ប្តី​ប្រាប់​ទាំង​លេងសើច​ថា​ គឺជា​ស្រី​ស្នហ៍​។​ករណី​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង​យ៉ាង​ខ្លាំង​តែ​ធ្វើ​អ្វី​ប្តី​មិនកើត​ក៏​សុខចិត្ត​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ​។​បន្ទាប់​មក​បុរស​ជា​ប្តី​បាន​រត់​តាម​ប្រពន្ធ​និង​បាន​យក​ម៉ូតូ​ដឹក​ប្រពន្ធ​ទៅ​ផ្ទះ​ម្តាយក្មេក​ហើយ​ឈប់​ពាក់​កណ្តាលផ្លូវ​ទះកំផ្លៀង​ប្រពន្ធ​ជា​ច្រើន​ដៃ​ទើប​ដឹក​បន្ត​ទៅ​ផ្ទះ​ម្តាយក្មេក​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​បង្កជម្លោះ​ផ្អើល​អ្នក​ភូមិ​ម្តងទៀត​ បន្ទាប់​ពី​ប្តី​ទាមទារ​យក​កូន​តែ​ក្រុម​គ្រួសារ​មិន​ឲ្យ​រួច​ទាញ​ទ្វារផ្ទះ​បិទ​មិន​ឲ្យ​ចូល​គ្រា​ដែល​ប្រពន្ធ​ចូល​ផ្ទះ​ម្តាយបង្កើត​រួច​ទៅ​ហើយ​នោះ​។​ ​

សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​ឃើញ​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​មិន​ឲ្យ​ចូល​ផ្ទះ​ បុរស​ជា​ប្តី​កាន់តែ​ខឹង​ខ្លាំង​បាន​ទៅ​ទិញ​សាំង​ពីរ​ដប​យក​មក​ចាក់​ស្រោច​ពេញ​មុខ​ផ្ទះ​ម្តាយក្មេក​បម្រុង​ដុត​សម្លាប់​មួយ​ពូជ​តែ​សំណាងល្អ​ត្រូវ​បាន​គ្រួសារ​ខាង​ប្រពន្ធ​រត់​ចេញ​មក​ចាប់​ជាប់​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​និង​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​នាំ​បុរស​នេះ​ទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ណែនាំ​។​

​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា​ ប្តី​របស់​គាត់​តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​តែង​ធ្វើបាប​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​គាត់​ខ្លាំង​ណាស់​ ដោយពេល​ខ្លះ​ដើរ​ស៊ីចាយ​ លេងល្បែង​ចាញ់​យក​ម៉ូតូ​ទៅ​លក់​អស់ពីរ​បី​គ្រឿង​មក​ហើយ​គឺ​គ្មាន​គិត​ប្រពន្ធ​កូន​ទេ​។​ លើស​ពី​នេះ​ទៀត​ឲ្យ​តែ​ស្រវឹង​ម្តងៗ​តែង​រករឿង​វាយដំ​ប្រពន្ធ​កូន​គ្មាន​អ្នក​ណា​និយាយ​ស្តាប់​ឡើយ​ តែ​ដោយសារ​អាណិតកូន​គាត់​ចេះ​តែ​ទ្រាំៗ​ទៅ​ ៕​ ប្រាថ្នា​

c1

w5

w4

w1

w2

...

w3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print