ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ ចំនួន ២.០១៥.២៩៩នាក់ និងស្លាប់៥.៩១៨នាក់ ក្នុងនោះអាមេរិកជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អាមេរិកមានមនុស្សសរុបរហូតដល់ទៅ៤៦៥,១៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១,១៩៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧២,៩៥៨,៦៩០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៩១,៥៩៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤៤.៨២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺមានជាង៣៣២លាននាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៩, ៥៤៣,៣២៨នាក់ ស្លាប់ចំនួន ៤៨៩,៨៩៦នាក់ និងជាសះស្បើយ ៣៦,៨០៤, ១៤៥នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង២៤,១៣៤,៩៤៦នាក់ ស្លាប់ ៦២៣,៤១២នាក់ និងជាសះស្បើយ ២១,៨៥១,៩២២នាក់។ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់៣៥៤, ៩០៤,៩០៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៦២២,៣១៤នាក់ និងជាសះស្បើយឡើងវិញ ២៨១,៨២០,៥២១នាក់៕ ដោយសាធី
ដោយ៖AFP/TTXVN