នារីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងក្នុងខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖​ ផ្ទះ​ស្តុក​កំណាត់​បោះដុំ​មួយ​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ បង្ក​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ជាប់ម្ចាស់ផ្ទះស្រីៗ​ចំនួន៣នាក់​នៅ​ខាង​ក្នុង​ បណ្ដា​លឱ្យឈ្លក់ផ្សែង​ភ្លេីង​ និង​ រលាក​ភ្លេីង​ កូនស្រីម្ចាស់ផ្ទះ​១នាក់​ធ្វើឱ្យស្លាប់​បាត់បង់​ជីវិត​ ​​ ចំណែក​ម្តាយ​និង​ស្ត្រី​ម្នាក់​ទៀត​ របួស​ស្រាល​ ។

ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​ វេលាម៉ោង​៣និង​៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ផ្ទះ​លេខ​១​C ផ្លូវ​បេតុង​ ភូមិ​បឹងសាឡាង​ ក្រុម​១​ នៅជាប់​បុរីសម្បត្តិ​ សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ​ ។
ម្ចាស់​ផ្ទះ​កេីត​ហេតុ​ និង​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​ គេមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ​ គ្រាន់​តែ​ដឹងថា​ជា​អាជីវករ​លក់​កំណាត់​បោះដុំ​នៅ​ផ្សារ​អូឡាំពិក​ បច្ចុប្បន្ន​កំពុង​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​ផ្ទះ​កេីត​ហេតុ​ បាន​ប្រាប់​ឱ្យដឹងថា​ ផ្ទះដែលឆេះគឺមានស្តុកកំណាតពេញ​ទុក​សម្រាប់​លក់​បោះ​ដុំ​នៅ​ផ្សារ​អូឡាំពិក​។ នៅ​មុនពេល​កេីត​ហេតុ​ ពេល​ល្ងាច​ ម្ចាស់​ផ្ទះ​បាន​ដុត​កម្ទេច​កំណាត់​នៅ​មុខ​ផ្ទះ​របស់គាត់​ តែ​ត្រូ​វ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ហាម​ឃាត់​ម្ចាស់​ផ្ទះ​ក៏ពន្លត់​ភ្លើង​វិញ​ ។ លុះ​ដល់​ម៉ោង​កេីត​ហេតុ​ ស្រាប់​តែ​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាង​ក្នុង​ផ្ទះ​កេីត​ហេតុ​ និង​ខាង​មុខ​ផ្ទះ​ឆេះ​រាលដាល​ដល់​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​បណ្តាល​ឱ្យខូចខាត​ទាំង​ស្រុង​ ទេីប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិត​ខាង​នាំ​គ្នាគោះ​ទ្វារ​ និង​ស្រែក​ហៅ​ម្ចាស់​ផ្ទះ​ តែ​ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​ទៅ​ហើយ​ទេីប​អ្នក​នៅ​ខាង​ក្នុង​មិន​អាច​ចេញ​មក​ក្រៅ​បាន​ គឺបាន​ត្រឹម​នាំ​គ្នា​រត់​ទៅ​ជាន់​លើ​ដំបូល​ដើម្បីគេច​ចេញពី​អណ្ដាត​ភ្លើង​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា​ ភ្លាមៗ​នោះ​គាត់​ក៏​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជា​ច្រេីន​គ្រឿង​ចេញ​មកធ្វើអន្តរាគមន៍​ជួយ​សង្គ្រោះ​ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនៃ​ការិយាល័យ​បង្កា​រ និង​ពន្លត់​អគ្គិភ័យ​ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់និងជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ដែលជាប់​នៅ​ខាង​ក្នុង​បាន​ដោយ​សុវត្ថិភាព​ចំនួន​០២នាក់​ គឺ​ម្តាយ​និង​អ្នក​ស្នាក់​នៅ​ជាមួយគ្នា​ ចំណែក​កូន​ស្រី​ម្ចាស់​ ផ្ទះបានឈ្លក់​ផ្សែង​ និង​រលាកខ្លួនប្រាណសន្លប់​ស្ដូក​ស្ដឹង​នៅ​ក្នុងផ្ទះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចូល​ទៅ​ជួយ​សង្គ្រោះ​ និង​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​ តែ​ជា​អកុសល​ដោយ​សារ​តែ​ជន​រង​គ្រោះ​នៅ​ក្នុង​ផ្សែង​យូរ​ពេក​ក៏បានដាច់​ខ្យល់​ស្លាប់​ទៅ។
ចំពោះ​មូលហេតុ​ដែលបង្ក​ឱ្យមាន​អណ្ដាត​ភ្លើង​ឆាបឆេះ​នេះ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ ព្រោះកំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ ។ ចំពោះ​សម្ភារខូចខាត​រួមមានកំណាត់​យ៉ាងច្រើន ផ្ទះ​លេខ​១Cខូចខាត​ទាំង​ស្រុង​ និង​រថយន្តម៉ាកតូយ៉ូតា​ព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​ភ្នំពេញ​ 2BG-2501 ក៏ត្រូវភ្លើងឆេះខូចខាតទាំងស្រុងដែរ។ ក្នុងប្រតិបត្តិការការនេះផងដែរកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនរថយន្តទើបបាញ់ទឹកពន្លត់រលត់ជាស្ថាពរ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print