សម្តេចតេជោ ហ៊ុនសែន បានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសៀវភៅមួយមាន
ចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន ត្រូវបានដាក់
លក់បាន១៥០០ច្បាប់ក្នុងរយៈពេលដ៏ខ្លី
ដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ ។ នេះជាថ្លែងបង្ហោះលើផេកផ្លូវការ របស់សម្តេច នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន។
សម្តេចតេជោ ថ្លែងបន្តថា, សម្រាប់ការបោះពុម្ពជាភាសាចិនគឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅ
កម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។
សម្តេចលើកឡើងថា, ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅភាសាចិនត្រូវបានដាក់
លក់បាន១៥០០ច្បាប់ក្នុងរយៈពេលដ៏ខ្លី
ដែលបានចំណូល7,500ដុល្លារដែល
ក្នុងមួយច្បាប់តម្លៃ5ដុល្លារ។
សម្តេចតេជោ ហ៊ុនសែន ក៏សូមអរគុណលោកពុង ខៀវសែនិងសមាគមដែលបានជួយចាត់ចែងលើ
ការងារនេះហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់
សាងសង់ផ្ទះជូនអតីតយុទ្ធជន៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print