អាមេរិកប្រកាសលុបកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

 រដ្ឋាភិបាលរបស់ប្រធានាធិបតី បៃឌិន បានប្រកាសលុបច្បាប់កំណត់ ថា កម្មករ ពលករទាំងអស់របស់បណ្តាក្រុមហ៊ុនធំៗត្រូវចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូលធ្វើការ។ ប៉ុន្តែនៅពេលនេះច្បាប់កាតព្វកិច្ចចាក់វ៉ាក់សាំងត្រូវបានលុបចោលហើយ ប៉ុន្តែក៏បានអំពាវនាវដល់កម្មករ ពលករទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងផងដែរ ។ ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩នៅអាមេរិកក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៤៤៣,០៧២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,៦១១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៣,៤៩៩,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៩៤,៨៨០នាក់ និងជាសះស្បើយសរុបជាង ៤៥.១២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺមានជាង៣៣២លាននាក់។ លទ្ធផលផលសិក្សាថ្មីៗចំនួន៣ នៅសហរដ្ឋអាមេរិកបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA អាចការពារអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) មិនឱ្យធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលសម្រាកក្នុងមន្ទីរពេទ្យ បានរហូតដល់ទៅ៩០% ឯណោះ។ បច្ចុប្បន្ននេះ ករណីឆ្លងវីរុស Omicron បានរ៉ាប់រងរហូតដល់ទៅ ៩៩% នៃចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកទៅហើយ៕ ដោយសាធី
រូបថត៖AP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print