ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា កិច្ចពិភាក្សាតាមរយៈកិច្ចការបរទេស ជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពនៅក្នុងការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ខែមករា(ពេលវេលានៅអាមេរិក) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ថា អាមេរិកមិនមានបំណងចងគំនុំជាមួយកូរ៉េខាងជើងនោះឡើយ។ ទន្ទឹមនឹងនោះលោក Ned Price បានរំលឹកឡើងវិញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសម្ពន្ធមិត្តនៅក្នុងតំបន់ មានជប៉ុននិងកូរ៉េខាងត្បូង ដើម្បីឈានដល់គោលដៅរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។ ការប្រកាសខាងលើរបស់អាមេរិក កើតឡើងក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ទៀតនៅថ្ងៃទី២៥ខែមករា ដែលជាការសាកល្បងលើកទី៥ហើយរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០២២ ។ នៅពេលនេះទីក្រុងព្យុងយ៉ាងមិនទាន់ប្រកាសពីការបាញ់មីស៊ីលសាកល្បងលើកទី៥នោះឡើយ ក៏ដូចជាប្រភេទមីស៊ីលផងដែរ។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង មិនបានបំពានសេចក្តីសម្រេចរបស់អង់ការសហប្រជាជាតិចំពោះកូរ៉េខាងជើងនោះឡើយ ៕ ដោយសាធី
ប្រភពរូប៖Reuters.