ក្នុង​ឆ្នាំ​២០២១ សមត្ថកិច្ច​ និងអាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ បាន​ចូលរួម​ទប់ស្កាត់ជំងឺ​កូវីដ​-១៩ល្អ​ និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌរហូតដល់ថយចុះពាក់កណ្តាល បើធៀបឆ្នាំមុន!

ចែករំលែក៖

ភ្នំពេញ៖ បេី​គិតត្រឹម​រយៈពេលមួយឆ្នាំសម្រាប់ឆ្នាំ២០២១កន្លងមកនេះ​ ​នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨លើក/៦៥៤លើក ថយចុះ ៣២៦លើក ស្មើនឹង ៤៩.៨៤%(ស្លាប់ ៤៧នាក់/៥៣នាក់, របួស ៣៥នាក់/១៥៩នាក់) ក្នុងនោះ បទល្មើសឧក្រិដ្ឋ ចំនួន ៧២លើក/១២៦លើក និងបទល្មើសមជ្ឈិម ចំនួន ២៥៦លើក/៥២៨លើក។ ជាក់ស្ដែង​ករណី​បង្ក្រាបបទល្មើសព្រហ្មទណ្ឌ​ បានចំនួន ៣១១ករណី ស្មើនឹង ៩៤,៨១% ឃាត់ខ្លួន ៥០៥នាក់ (បទល្មើសឧក្រិដ្ឋ ៦២ករណី ឃាត់ខ្លួន ១២៩នាក់ និងបទល្មើសមជ្ឈិម ២៤៩ករណី ឃាត់ខ្លួន ៣៧៦នាក់) ក្នុងនោះ បង្ក្រាបជាក់ស្តែង ២៨៥ករណី ឃាត់ខ្លួន ៤១៩នាក់ និងបង្ក្រាបដោយស៊ើបអង្កេត ២៦ករណីឃាត់ខ្លួន ៨៦នាក់។ ក្រៅពីនេះ បង្ក្រាបតាមដីកា ៤៣ដីកា ឃាត់ខ្លួន ៤៤នាក់ (បទល្មើសឧក្រិដ្ឋ៣ដីកា ឃាត់ខ្លួន ០៣នាក់ បទល្មើសមជ្ឈិម ៤០ដីកា ឃាត់ខ្លួន ៤១នាក់) ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។​ នេះបេី​យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ។

របាយការណ៍ដដែល​ បានបន្តថា​ សម្រាប់បទល្មើសគ្រឿងញៀនបង្ក្រាបបានចំនួន ៩៤០ករណី ឃាត់ខ្លួន ១.៥៩៩នាក់(ស្រី ១១៥នាក់)កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន ៧៣៨ករណីឃាត់ខ្លួន ១.១២៣នាក់ (ស្រី ៨៨នាក់), ផលិត-កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ១ករណីឃាត់ខ្លួន ១នាក់, ករណីប្រើប្រាស់គ្រឿងញៀន ១៨០ករណី ឃាត់ខ្លួន ៤៥៥នាក់ (ស្រី ២៤នាក់) និងឃាត់តាមដីកា ចំនួន ២១ដីកាឃាត់ខ្លួន ២០នាក់ (ស្រី ៣នាក់) ។ ក្រៅពីនេះ បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀន ៤ករណី ឃាត់ខ្លួន ១៥នាក់ (ស្រី ៥នាក់) ដកហូតបានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធមួយចំនួន ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ចាត់ការតាមនីតិវិធី។

ចំណែក ល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបានចំនួន ៧២ករណី ឃាត់ខ្លួន ៤០៥នាក់ (ស្រី ៨៨នាក់) បានដកហូតសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៣៥នាក់(ស្រី ១៧នាក់) និងធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាព ៣៧០នាក់ (ស្រី ៧១នាក់)។ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ក្រាប ចំនួន ៩ករណី ឃាត់ខ្លួន ១១នាក់(ស្រី ៣នាក់) ក្នុងនោះ អាជីវកម្មផ្លូវភេទ ៣ករណី ឃាត់ខ្លួន ៥នាក់ (ស្រី ៣នាក់), រួមភេទជាមួយអនីតិជន ៦ករណី ឃាត់ខ្លួន ៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងរំដោះជនរងគ្រោះចំនួន ១៣នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៧នាក់ ប្រគល់ឱ្យអាណាព្យាបាល៦នាក់) និងបានសហការបង្ក្រាបករណីសញ្ចារកម្ម ១ករណី ឃាត់ខ្លួន ១នាក់(ស្រី) ដកហូត ម៉ូតូ ១គ្រឿងសម្ភារពាក់ព័ន្ធមួយចំនួន រំដោះនារីរងគ្រោះ ចំនួន ៤នាក់ ប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាត់ការតាមនីតិវិធី។ ក្រៅពីនេះ បានបង្ក្រាបទីតាំងម៉ាស្សា (លួចលាក់រកស៊ីផ្លូវភេទ)១កន្លែង នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួនផងដែរ ។

ដោយ​ឡែក​ចំពោះ​ការងារបង្ក្រាបបទល្មើសសេដ្ឋកិច្ច បានសហការបង្ក្រាប ៣ករណី ឃាត់ខ្លួន ២នាក់ រួមមាន ករណីនាំចូលចែកចាយគ្រឿងសមុទ្រ (បង្គាមានសារធាតុគីមី-ចាហួយ) ដោយគ្មានការអនុញ្ញាត ១ករណី,ករណីនាំចូលស្តុកចែកចាយឱសថគ្មានច្បាប់អនុញ្ញាត ២ករណី ឃាត់ខ្លួន ២នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ១ករណី ប្រគល់ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ១ករណី។ ទន្ទឹមនឹងនេះ បង្ក្រាបករណីនាំចូលចែកចាយអាល់កុល(ប្រភេទមេតាណុល) ដោយគ្មានច្បាប់អនុញ្ញាត ៥ករណី ផលិត ស្តុក និងចែកចាយ (ដែល និងសាប៊ូលាងដៃ) ១ករណី។ ក្រៅពីនេះ បានសហការជាមួយនាយកដ្ឋានចារកម្ម បង្ក្រាបករណីសម្អាតប្រាក់តាមអនឡាញ ១ករណី ឃាត់ខ្លួន ២៧នាក់ (ស្រី ៧នាក់)។

ការងារបង្ក្រាបទីតាំងក្លិបកំសាន្ត បានចុះបិទទីតាំងក្លិបកំសាន្ត៤ទីតាំង ដែលមិនគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កាឆ្លងជំងឺកូវីដ-១៩ ឃាត់ខ្លួន ៦៩នាក់ (ស្រី៣៦នាក់) ក្នុងនោះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៦នាក់ (ស្រី ៣នាក់), មជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន ៣នាក់ (ស្រី ១នាក់) ធ្វើកិច្ចសន្យាអប់រំ ៦០នាក់ (ស្រី ៣២នាក់)។ បិទទីតាំងហ្គេមអ៊ីនធើណេត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបិទទីតាំងហ្គេមអ៊ីនធើណេត២កន្លែង ដែលមិនអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីកូវីដ-១៩ ដកហូត សម្ភារពាក់ព័ន្ធមួយចំនួន។ការងារបង្ក្រាបករណីល្មើសវិធានការសុខាភិបាលនិងវិធានការរាជរដ្ឋាភិបាលបានចំនួន ១០៩ករណីឃាត់ខ្លួន ១.

២៨១នាក់ (ស្រី ២៥៩នាក់) ដកហូត រថយន្ត ៨គ្រឿង ម៉ូតូ២២គ្រឿង ក្នុងនោះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៤៦នាក់ (ស្រី ៨នាក់), ផាកពិន័យជាប្រាក់ ៦៨៨នាក់(ស្រី ១៤៥នាក់),ធ្វើកិច្ចសន្យាអប់រំ ៥១៨នាក់ (ស្រី ១០៤នាក់) និងបញ្ជូនទៅធ្វើចត្តាឡីស័ក ២៩នាក់(ស្រី ២នាក់)។ មិនមានសកម្មភាពគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាជធានីភ្នំពេញ និងបានចាត់វិធានការណែនាំទប់ស្កាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ជាប្រចាំ។

ចំពោះការប្រមូលផ្តុំធ្វើការតវ៉ាផ្សេងៗ របស់ប្រជាពលរដ្ឋ កម្មកររោងចក្រ អង្គការសង្គមស៊ីវិល សហព័ន្ធ សហជីពសមាគម និងគណបក្សនយោបាយ កើតឡើង ចំនួន ១៧៧លើក/១.០៦១លើក ក្នុងនោះប្រជាពលរដ្ឋ៨៨លើក/១៦៥លើក កម្មកររោងចក្រ ៥០លើក/៧៧២លើក អង្គការសង្គមស៊ីវិល សហព័ន្ធ សហជីពសមាគម ២៣លើក/១១១លើក និងគណបក្សនយោបាយ ១៦លើក/១៣លើក ។ល។ ចំណែកការងារអនុវត្តរឹតបន្ដឹងបិទខ្ទប់ចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ផ្លូវគោកនិងអធិការដ្ឋាននគរបាលខណ្ឌការងារអនុវត្តរឹតបន្ដឹងបិទខ្ទប់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ផ្លូវគោកនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤បានធ្វើការរឹតបន្តឹងការបិទខ្ទប់ចរាចរណ៍ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩ រួមមាន៖ យានយន្តមានលិខិតបញ្ជាក់ត្រឹមត្រូវចំនួន, បានធ្វើការអប់រំណែនាំឲ្យត្រឡប់ក្រោយ និងបានអនុវត្តរឹតបន្ដឹងចំពោះអ្នកបើកបរ យានយន្តល្មើសបម្រាមគោចរ ចំនួន ៧២០គ្រឿង (រថយន្ត ១៥៩គ្រឿង ម៉ូតូ ៥៦១គ្រឿង)មនុស្សធ្វើចត្តាឡីស័កចំនួន ៤១៩នាក់ (ស្រី ១៩នាក់)។ ទន្ទឹមនឹងនោះ បានចុះអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារ របស់ខ្លួនប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ក្នុងពេលឆាប់ៗនេះ និងគ្រោងអញ្ជើញ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print