ភ្នំពេញ÷លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម ខាវីរូតវឌ្ឃនៈដែលមិនដឹងថាមានអតីតភាពការងារយ៉ាងណាត្រូវបានប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២២ ហើយនៅគ្រានោះដែរពួកចោរឆក់ក៏បានធ្វើសកម្មភាពដើម្បីស្ទង់មើលសមត្ថភាពដឹកនាំរបស់លោកនាយប៉ុស្តិ៍ថ្មីនេះដែរ។ បើទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់អាចដឹងអំពីសមត្ថភាពនិងស្នាដៃរបស់លោកឈឹម ខាវីរូវឌ្ឃនៈភ្លាមៗទេពីព្រោះយ៉ាងណាក៏ត្រូវរង់ចាំឱ្យលោក នាយប៉ុស្តិ៍អង្គុយក្តៅគូទបន្តិចសិនដែរ។
គូរបញ្ជាក់ថាមានករណីបាត់បង់សម្ភារៈមួយបានកើតឡើងនៅវេលារសៀលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ បន្ទាប់ពីការប្រកាសចូលកាន់តំណែងរបស់លោកនៅប៉ុស្តិ៍កាលពីព្រឹក។ អាចនិយាយបានថាវាជារឿងកំប៉ិកកំប៉ុកចំពោះករណីបាត់សម្ភារៈបន្តិចបន្តួចប៉ុន្តែថាតើលោកមេប៉ុស្តិ៍អាចមានសមត្ថភាពដើម្បីស្វែងរករបស់ទ្រព្យដែលបាត់ទៅនោះឃើញឬទេ? បើតាមមន្ត្រីនគរបាលប៉ុស្ដិ៍ឃ្មួញក៏ដូចជាខណ្ឌសែនសុខយល់ឃើញថា យ៉ាងណាក៏ដោយវាមិនមែនជាការទទួលខុសត្រូវតែម្នាក់ឯងរបស់លោកនាយប៉ុស្តិ៍ដែលទើបកាន់តំណែងថ្មីនោះទេហើយម្យ៉ាងទៀតរឿងបាត់កាបូបមួយវាជាបញ្ហាកំប៉ិចកំប៉ុកខ្លាំងណាស់។
ប៉ុន្តែប្រសិនបើការបាត់បង់សម្ភារៈទាំងនេះគេមិនអាចរកឃើញត្រឡប់មកវិញនោះគឺមានន័យថាលោកមេប៉ុស្តិ៍គ្មានសមត្ថភាពទាល់តែសោះឬសមត្ថភាពខ្សោយ។ ការចោទប្រកាន់ឬការវាយតម្លៃទៅលើសមត្ថភាពរបស់មេប៉ុស្តិ៍ថ្មីនេះក៏ព្រោះតែមន្ត្រីនគរបាលទាំងឡាយក្នុងខណ្ឌសែនសុខហាក់ដូចជាមានការរើសអើងចំពោះបុគ្គលនេះដែលមកពីទីផ្សេង(ក្រៅប៉ុស្តិ៍,ក្រៅខណ្ឌ) ហើយមុខទទួលការងារនៅទីនេះ។ យ៉ាងណាក៏ដោយវានៅតែត្រូវរង់ចាំមើលសមត្ថភាពដឹកនាំរបស់លោកនាយប៉ុស្តិ៍ថ្មីនេះ។
មនុស្សមិនតិចទេនៅក្នុងចំណោមមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌសែនសុខដែលរិះគន់ពេបជ្រាយចំពោះការតែងតាំងលោកឈឹម ខាវីរូតវឌ្ឃនៈដែលដែលគេពិពណ៌នាថាធ្លាក់មកពីលើមេឃឱ្យមកកាន់តំណែងជានាយប៉ុស្តិ៍ឃ្មួញនេះ។ រីឯថ្នាក់ដឹកនាំក្នុងការសម្រេចនាំយកបុរសឈឹម ខាវីរូតវឌ្ឃនៈឲ្យមកកាន់តំណែងជានាយប៉ុស្តិ៍ឃ្មូញក៏មិនដែលខ្វល់អំពល់អំពីការខុសគោលការណ៍ឬក៏ការរិះគន់ទាំងឡាយនោះដែរ។ ជាងនេះទៅទៀតគេក៏មិនដែលគិតគូរអំពីសមត្ថភាពដឹកនាំរបស់អ្នកដែលត្រូវមកកាន់តំណែងនោះទៀត។មានន័យថាសុខទុក្ខរបស់ប្រជាពលរដ្ឋមិនត្រូវបានគិតគូនោះឡើយ។ក្នុងនោះដែម្ចាស់កាបូបដែលត្រូវចោរលួចយកទៅបាត់នោះក៏បានថាបើបងប្អូនណារើសបានឯកសារដែលនៅក្នុងកាបូបនោះដែលមានវិញាណបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន៣សន្លឹក កាតការងារ និងកាតធនាគា ផងនោះសូមយកប្រគល់ជូនម្ចាស់ដើមវិញគាត់និងជូនជាសាគុណ៕
ដោយ៖ ចន្ទ លីហ្សា