ក្រុមជនខិលខូចកំពុងតែមានការមមាញឹកធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៧​ ខែមករា​ ឆ្នាំ​២០២២នេះថា​៖ បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids តាមរយៈការផ្ញើសារ និងកម្មវិធី QR ដែលមាននៅក្នុង Google Play Store ជាមួយនឹងកម្មវិធីមេរោគ Flubot និង Teabot។

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគដ៏ល្បី Bitdefender Labs បានបង្ហាញឱ្យឃើញថា ពួកគេបានរកឃើញសារ ចែកចាយកម្មវិធីមេរោគ Flubot ចំនួនប្រមាណ ១០ម៉ឺនសារ ចាប់តាំងពីដើមខែធ្នូឆ្នាំ ២០២១។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញកម្មវិធីសម្រាប់អាន QR កូដនៅក្នុង Play Store ដែលមានបង្កប់មកជាមួយនឹងកម្មវិធីមេរោគ Teabot។ កម្មវិធីនេះត្រូវបានទាញយកពី Play Store ចំនួនប្រមាណ ១០ ម៉ឺនដងរួចមកហើយ។

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំកន្លងទៅ អាជ្ញាធរនៅប្រទេសនូវែលសេឡង់បានចេញសេចក្ដីប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាចលួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់។

ស្របពេលនេះដែរ អាជ្ញាធរ FBI សហរដ្ឋអាមេរិកបានធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នព្រោះជនខិលខូចកំពុងប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ទៅនឹងគេហទំព័រដែលមានមេរោគ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដែលអាចឱ្យពួកគេប្រើព័ត៌មានទាំងនោះដើម្បីលួចផ្ទេរលុយចេញពីគណនីរបស់ជនរងគ្រោះ។ ពេលខ្លះទៀតជនខិលខូចអាចបង្កប់មកជាមួយនូវតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយដែលស្នើសុំឱ្យអ្នកប្រើប្រាស់វាយបញ្ចូលឈ្មោះសម្គាល់និងលេខសម្ងាត់ ដែលអាចឱ្យពួកគេលួចចូលទៅក្នុងគណនីទាំងនោះបាននៅពេលក្រោយ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន កុំចុចនៅលើតំណភ្ជាប់ដែលលោកអ្នកទទួលបានតាមរយៈសារ ឬអុីមែល ហើយលោកអ្នកគួរតែធ្វើការទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទមានដូចជា App Store និង Play Store ជាដើម៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print