តំបន់ឆ្នេរធម្មជាតិ​ ដែលលាក់ខ្លួន​នៅក្នុងខេត្តព្រះសីហនុ​ គឺកោះព្រះអាទិត្យ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  តើបងប្អូនធ្លាប់ទស្សនា លំហែរកាយ ស្រូបយកច៊ខ្យល់បរិសុទ្ធ នៅតំបន់ឆ្នេរធម្មជាតិ នៃសមុទ្រយើងទេ ! ពិសេស តំបន់ឆ្នេរធម្មជាតិ​ ដែលលាក់ខ្លួន​នៅក្នុងខេត្តព្រះសីហនុ​ គឺកោះព្រះអាទិត្យ។

ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ ពីតំបន់ឆ្នេរធម្មជាតិ​ ដែលលាក់ខ្លួន​នៅក្នុងខេត្តព្រះសីហនុ​ គឺកោះព្រះអាទិត្យ យោងជាមួយប្រភពរូបភាពជ៊ពី ៖​ ដានជេីង គឺមានសោភ័ណ្ឌភាព គួរគយគន់ ចាប់អារម្មណ៍បំផុត ដោយមិនជិនណាយចោលក្រសែភ្នែក ចង់ទៅកម្សាន្តបំផុត។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា, កោះព្រះអាទិត្យក៏ជាផ្នែកមួយនៃកោះតាគៀវ ដែលសម្បូរទៅដោយធនធានធម្មជាតិអមដោយឆ្នេរ! សម្រស់ថ្ងៃរះដ៏ល្អឯក បង្ហាញភាពស្រស់ស្អាត​ ដ៏ត្រជាក់ភ្នែក​ យ៉ាងណាមិញ សម្រាប់ទីតាំងមួយនេះ យេីងអាចទៅលេងលក្ខណៈបែបផ្សងព្រេង បន្ថូរអារម្មណ៍បែបស្ងប់ស្ងាត់ ស្តាប់សម្លេងរលកសមុទ្រ ស្រូបខ្យល់បរិសុទ្ធ ស្ទូចត្រី និងការជិះទូកកម្សាន្តផងដែរ! ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print