ទីបំផុត​! ទីតាំង​សត្តឃាតមាន់មួយកន្លែង​ នៅសង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ ត្រូវ​បិទក្រោមស្នាដៃលោក​ ឯក​ ឃុនដឿន​

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ រីករាយ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ ដែល​បានអនុវត្តន៍វិធានចុះបិទទីតាំង​សត្តឃាតមាន់មួយកន្លែង​ជាយូរមកហើយ ដែលពួកនាំគ្នាប្ដឹងទៅអាជ្ញាធរ​ពាក់ព័ន្ធ​បញ្ហា​ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ​ ដោយគ្មានមិនញញេីតជាមួយអាជ្ញាធរមុន​ នាជំនាន់លោក​ ជា​ ពិសី​ អតតី​អភិបាលខណ្ឌឫស្សីកែវ​ នោះឡើយ​។

បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​មានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង​ទៅសាលារាជធានីភ្នំពេញ​ និងរដ្ឋបាលខណ្ឌ​ លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បានចាត់ឱ្យ​លោក​ ស៊ូ​ សារ៉ាត់​ នាយករងរដ្ឋបាល​ ដឹកនាំ​មន្ត្រីជំនាញ​ចុះត្រួតពិនិត្យ​ទីតាំង​សត្តឃាតមាន់​ខាងលេីនេះ​​ ដោយដកហូតរថយន្តដឹកមាន់ដែលបម្រើ និងផ្គត់ផ្គង់មាន់ឲ្យទីតាំងអាជីវកម្មសត្តឃាដមាន់របស់ឈ្មោះ សុខ សុគន្ធ ភេទប្រុស មានទីតាំងស្ថិតនៅផ្លូវលេខ៤៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌឫស្សីកែវ ដោយសារតែម្ចាស់ អាជីវកម្ម មិនបានរៀបចំឲ្យ បានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងមក លោក លឹម សាម៉ឺឌី ប្រធានការិយាល័យ អន្តរវិស័យខណ្ឌឫស្សីកែវ​ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបចុះ ទីតាំងសត្តឃាតមាន់ ដែលមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ហើយនឹងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដើម្បីមកបិទជាស្ថាពរ ទៅលើទីតាំងសត្តឃាតមាន់នោះផងដែរ។​ ប៉ុន្តែ​ទីតាំង​សត្តឃាតមាន់មួយនេះ​ ប្រហែល​ជាមានខ្សែរស្រឡាយធំ​ បានរត់ការបេីកធ្វេីអាជីវកម្មឡេីង​ ធ្វើឱ្យ​ប្រជាពលរដ្ឋបាត់បង់ជំនឿរចិត្តចំពោះអាជ្ញាធរផងដែរ។ 

សូមជម្រាបថា​ ក្រោយលោក​ ឯក​ ឃុនដឿន​ មកកាន់តំណែងជាអភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បានចាត់ឱ្យ​​មន្ត្រីជំនាញ​ចុះត្រួតពិនិត្យ​ទីតាំង​សត្តឃាតមាន់​នេះ​ ដោយ​អនុវត្ត​ចុះបិទទីតាំង​តែម្ត​ង៕ដោយ​៖ស​ តារា​

IMG_8421

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print