កូរ៉េខាងជើងបើកទ្វារព្រំដែនក្រោយ២ឆ្នាំបិទទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

ក្រោយរយៈពេលពីរឆ្នាំបិទទ្វារប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅពេលនេះកូរ៉េខាងជើង បានសម្រេចបើកទ្វារព្រំដែនឡើងវិញ។ រថភ្លើងដឹកទំនិញរបស់កូរ៉េខាងជើងបានទៅកាន់ប្រទេសជិតខាង (ចិន)។ តាមសារព័ត៌មាន AP បានផ្សាយថា ការបើកទ្វារព្រំដែនរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលប្រទេសនេះបានសាកល្បងមីស៊ីលរហូតដល់ទៅ៦លើកនាដើមឆ្នាំ២០២២នេះ។ សាររបស់កូរ៉េខាងជើងដែលបានសាកល្បងមីស៊ីលដល់ទៅ៦លើកនេះ គឺជាការព្រមានដល់អាមេរិក និងមួយផ្នែកទៀតជាការបើកទ្វារប្រទេសជាតិជាបណ្តើរៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ក្រោយរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩ បើទោះបីកូរ៉េខាងជើងមិនមានករណីឆ្លងម្នាក់ណាក៏ដោយ។ តាមការវាយតម្លៃរបស់កូរ៉េខាងត្បូង ពាណិជ្ជកម្មរវាងចិននឹងកូរ៉េខាងជើងបានថយចុះដល់ទៅ ៨០% ក្នុងឆ្នាំ២០២០ នឹងបន្តធ្លាក់ចុះ២/៣ទៀតនៅក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ដោយការបិទប្រទេស។ ការបើកទ្វារព្រំដែនឡើងវិញ ធ្វើឱ្យមានសំណួរជាច្រើនបានចោទសួរពីការគ្រប់គ្រងនិងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅក្នុងប្រទេសនេះ។ អ្នកឯកទេសវិភាគ Lim Soo-ho មកពីមជ្ឈមណ្ឌលយុទ្ធសាស្ត្រសន្តិសុខជាតិនៅទីក្រុងសេអ៊ូល បានបញ្ជាក់ថា «កូរ៉េខាងជើងអាចក្លាយទៅជាប្រទេសចុងក្រោយគេនៅលើពិភពលោកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងអាចបើកព្រំដែនបណ្តោះអាសន្នតែប៉ុណ្ណោះដើម្បីដឹកទំនិញចាំបាច់តាមផ្លូវដែក Sinuiju និង Dandong ។ រថភ្លើងអាចដឹកទំនិញសម្រាប់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ៕ ដោយសាធី

 

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print