ប៉ៃលិន÷យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់នៅវេលាម៉ោង ០០ និង៤០ នាទី ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២២ ករណីបងធំបងតូចជាក្មេងទំនើងដេញកាប់គ្នានៅចំណុចមុខ កាស៊ីណូហ្រ្គេន ជេអុឹម ធ្វើឲ្យភ្ញាក់ផ្អើល ករណីនេះស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន
សមត្ថកិច្ច មូលដ្ឋានប៉ុស្ថិ៍ឃុំស្ទឹងកាច់បាន
បន្តថា÷ករណីនេះដោយ មូលហេតុឈ្លោះជជែកគ្នាដេញកាប់គ្នាហើយប្រតាយប្រតប់គ្នានិងបានយកដុំថ្មគប់រួចផ្លាតត្រូវកញ្ចក់រថយន្តចំនួន ០១ គ្រឿងម៉ាក audi Q7 ដែលបានចតនៅមុខ កាស៊ីណូ ហ្គ្រេនជេអុឹម បែកកញ្ចក់
ក្រោយមកត្រូវបានកម្លាងនគរបាល
ចាប់ឃាត់ខ្លួន បានចំនួន៤នាក់ ។
បន្ទាប់ពីកើតហេតុរួចសមត្ថកិច្ចនគរបាល
មូលដ្ឋានបានប្រមូលវត្ថុតាងដែលបានដកហូតម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខនិងដុំថ្មដែលពួកក្មេងទំនើងបានយកគប់ហើយផ្លាតត្រូវឡានចំនួន០២ ដុំ និង ឃាត់បានជនសង្ស័យចំនូន០៤នាក់មានឈ្មោះដូចខាងក្រោម ÷
ទី០១/ ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ ១៧ឆ្នាំទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែម្អម ឃុំសាលាក្រៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( មុខរបរនៅផ្ទះ ) ។
ទី០២/ ឈ្មោះ បាន សុភ័ក្រ ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មុខរបរបើកឡានដឹកមាន់)។
ទី០៣/ ឈ្មោះ ជូន ដេវិត ភេទប្រុស អាយុ ១៧ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអូរច្រាលើ សង្កាត់បរយ៉ាខាក្រុងប៉ៃលិន ខេត្តប៉ៃលិន(មុខរបរមិនពិតប្រាកដ )។
ទី០៤/ ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិអូរតាពុក សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន(មុខរបរមិនពិតប្រាកដ)។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ថាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់។
ដ,ស សារ៉េត