សមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួយលើកផ្ទះ០១ខ្នង ជូនអតីតយុទ្ធជនក្នុងស្រុកត្បែងមានជ័យ

ចែករំលែក៖

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន រួមជាមួយ ប្រជាពលរដ្ឋសរុបប្រមាណ ៧៧នាក់ បានចុះជួយលើកផ្ទះ០១ខ្នង មានទំហំ៥x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១១,៥០០,០០០រៀល ជាថវិកាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនឈ្មោះចក់ ជត ភេទប្រុស អាយុ៥៣ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងប្រពន្ធឈ្មោះហិន ថាវិន អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោច័ន្ទ សុភ័ក្រ្តា ប្រធាន ស.អ.ក ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុកពីថ្នាក់ដឹកនាំសមាគមជាពិសេស សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនជានិច្ចជាកាល ដោយមិនឲ្យបងប្អូន ឬគ្រួសារអតីតយុទ្ធជនណាម្នាក់រងទុក្ខលំបាកឡើយ៕

ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print