ក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា​ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​រស់នៅតាមសង្កាត់​ ក្នុង​ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការណែនាំពី​ លោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ​ បានចាត់ឱ្យក្រុមការងារសាខា​រួមមាន​៖ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងសហការី​ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ រស់នៅសង្កាត់ទឹកល្អក់ទី១ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ ។

គោលបំណងនៃយុទ្ធនាការនេះ​គឺ​ ដេីម្បីចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែវីរុសបំប្លែងថ្មី (អូមេក្រុង) ។

សូមបញ្ជាក់ថា៖​ ក្នុងយុទ្ធនាការនេះ​ មានការចែកនូវម៉ាស ខិត្តប័ណ្ណអប់រំ​ និងមានចាក់ជាសារសម្លេងអប់រំពីវិធានការ​ទប់ស្កាត់ និងការពារជំងឺកូវីដ១៩​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម​ )​ ។

គួរបញ្ជាក់ថា​ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print