មន្រ្តីជំនាញ​ បន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ចំនួន៩ទីតាំង និងពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូប្រេង

ចែករំលែក៖

ភ្នំពេញ​៖​ ​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង​ នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២​ នៅតែបន្តការពារសិទ្ធិដល់អ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងភូមិសាស្រ្ត នៃខេត្តខាងលើ។

ជាក់ស្ដែង​តាមលទ្ធផល នៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពចំនួន ៩ទីតាំងក្នុងចំណោម ២៧ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី។

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ ក៏បានរកឃើញដេប៉ូប្រេងឥន្ធនៈ១០បន្ថែមទៀតក្នុងខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម លក់ប្រេងមិនស្មោះត្រង់ផងដែរ។

ប្រភពដដែលបន្តថា​ មន្ត្រី​ស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំង៥ខាងលើ កាលពីថ្ងៃទី២៦​ ខែមករា​ បានបន្តចុះត្រួតពិនិត្យស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីការរកស៊ីកេងប្រវ័ញ្ចរបស់ឈ្មួញទុចរិត នៅក្នុងស្រុកស្វាយទាប ស្រុកបរកែវ ស្រុកកំចាយមារ ស្រុកកណ្តាលស្ទឹង បានសរុបចំនួន ២៣ទីតាំង។

គួរបញ្ជាក់ថា​ ក្រោយប្រតិបត្តិការរកឃេីញដេប៉ូប្រេងចំនួន ១០ទីតាំង មិនមានអនុលោមភាព​ និងបានធ្វើការពិន័យអន្តរការណ៍ ទៅតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print