ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ

ចែករំលែក៖

(តពីលេខមុន)
* សម្លៀកបំពាក់តាមរដូវ
នឹងរៀបរាប់អំពីសម្លៀកបំពាក់តាមរដូវនេះបន្តិចទៅចុះដើម្បីវែកញែកឲ្យភ្លឺច្បាស់អំពីគំនិតជាងតម្បាញដែលត្បាញសំពត់ឲ្យយើងប្រើប្រាស់សព្វថ្ងៃនេះ។
គេធ្វើសំពត់មានក្រាស់ មានស្ដើងសម្រាប់កុំឲ្យអ្នកទាំងឡាយខ្វះខាតចិត្តចែងខោអាវឲ្យបានគ្រប់គ្រាន់តាមរដូវក្តៅ ត្រជាក់ឬរងា។
រដូវទាំងឡាយក្នុងឆ្នាំនីមួយៗរមែងបានកើតជារោគផ្សេងៗដល់មនុស្សដោយអាកាសធាតុប្រែប្រួលនៅវេលាផ្លាស់ប្ដូររដូវ។ហេតុនេះហើយបានជាយើងត្រូវបិទបាំងរូបកាយការការពារនិងរដូវក្តៅ ត្រជាក់ កុំឱ្យឈឺចាប់បានដោយងាយមកពីការធ្វេសប្រហែសឬក៏ដោយយើងមិនស្គាល់តម្រាអនាម័យ។
សំពត់ក្រាស់ៗមានពណ៌ខ្មៅជាដើមដូចជា សំពត់សាក្លាតជាដើម គេសម្រាប់កាត់ខោអាវប្រើប្រាស់តែក្នុងរដូវត្រជាក់និងរដូវរងា មិនចំពោះតែប្រុសទេស្រីៗក៏ប្រើបានដូចគ្នាទាំងអស់។
រីឯពណ៌គេសម្រាប់តែស្រីៗប្រើធ្វើអាវក្នុងរដូវក្តៅ (តែបើបុរសចង់ប្រើកាត់ជាអាវសឺមីស ឬអាវចិនក៏បានខ្លះដែរ) ។
ត្រង់នេះពុំបាច់អត្ថាធិប្បាយឲ្យពិស្ដារទេ គ្រាន់តែឱ្យយល់បានថាកុំពាក់អាវសាក្លាតក្នុងរដូវក្រៅវាត្រឡប់ជាបានឈឺចាប់ទៅវិញដោយបែកញើសជាខ្លាំងបណ្ដាលឱ្យទៅជាខ្យល់ចាប់វិលមុខផង។ល។
ចុះបើរដូវរងារវិញយើងខំប្រឹងទាំងរងាដោយសារតែចង់ពាក់អាវស្ដើងដែលទើបនឹងកាត់ថ្មីៗនោះ ក៏គង់នឹងបង្កើតទៅជាជំងឺអ្វីមួយមិនខានដោយហេតុបណ្តាលមកពីអាកាសធាតុត្រជាក់។ មិនតែប៉ុណ្ណោះទេស្រីខ្លះពាក់អាវស្ដើងគ្មានដៃរងាខ្លាំងពេក ស៊ូដណ្តប់ភួយដើរ ចុះបើយើងប្រើអាវក្រាស់មានដៃវែងមិនរវល់ទាំងក្រលំភួយមួយជាន់ទៀតនោះវាមិនស្រួលជាងយើងពាក់អាវស្ដើងដៃខ្លីដណ្ដប់ភួយទេឬ?
មួយទៀតប្រទេសកម្ពុជាយើងជាប្រទេសក្តៅ ដូច្នេះអាវពណ៌ខ្មៅមិនគប្បីប្រើប្រាស់សោះឡើយព្រោះក្បួនវិទ្យាសាស្រ្ត(Sciences)លោកអ្នកប្រាជ្ញបានអធិប្បាយពន្យល់ថា ពណ៌ខ្មៅអាចស្រូបយកកម្ដៅព្រះអាទិត្យ។ បានសេចក្តីថា បើយើងពាក់អាវខ្មៅដើរហាលថ្ងៃនោះកំដៅព្រះអាទិត្យអាចចូលកាត់សាច់សំពត់ទៅដល់សាច់យើងបាន ហើយបើកក្តៅខ្លាំងយើងនឹងឈឺចាប់មិនខាន។ហេតុនេះហើយបានជាគេប្រើអាវខ្មៅនៅក្នុងរដូវរងា ក្នុងរដូវឯទៀតត្រូវប្រើតែពណ៌ស ឬពណ៌ផ្សេងៗដែលមានសម្បុរខុសពីពណ៌ខ្មៅ។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print