ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បុកគ្នាយ៉ាងពេញទំហឹងចំណុចផ្លូវបំបែកជាបួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅស្តុបវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវមហាវិថី ព្រះសីហនុ កែងនឹងផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសវ័យចំណាស់ម្នាក់ជាអ្នកដឹកនំបុ័ង គាត់ជិះម៉ូតូឌ្រីមសង់សេ១២៥ សេរី២០០៧ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1J-8827 តាមបណ្តោយផ្លូវលេខ១០៥ បើកបរក្នុងទិសដៅពីត្បូងទៅជើងមកដល់ស្តុបព្រះយុគន្ធរ មិនបានគោរពភ្លើងសញ្ញាស្តុបចរាចរណ៍ឡើយ បន្តឆ្លងទាំងបំពានខណៈ មានបុរសម្នាក់ទៀត ជិះម៉ូតូ ម៉ាកឌ្រីមសង់សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FV-7332 ដែលបើកបរតាមបណ្តោយមហាវិថី ព្រះសីហនុក្នុងទិដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ភ្លើងសញ្ញាស្តុបចារចរណ៍អនុញ្ញា(បៃតង) ខណះមកដល់ចំណុចស្តុបព្រះយុគន្ធរ បានបុកគ្នាជាមួយម៉ូតូបុរសដឹក កញ្ឆេ បណ្តាលឱ្យដួលស្លាប់ខ្លួនឯងភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ចំណែកបុរសជិះម៉ូតូដឹកកញ្ឆេបានរងរបួសស្រាលផ្នែកជើងបន្តិចបន្តួច បានគេចខ្លួនបាត់ចោលម៉ូតូ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីស្រាវជ្រាវនិងដោះស្រាយនាពេលក្រោយ ដោយឡែកសពប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖រ៉ារ៉ា