ភ្នំពេញ ៖ កាន់តែចេញមុខ កាន់តែដើរដល់ចំណុចបន្ទាត់ក្រហម មានន័យថា លោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អាចគិតធំរឿងបញ្ហាប្រយោជន៍ ភ្លេចសិក្សាពីទិដ្ឋភាពច្បាប់ តួនាទី ភារកិច្ចខ្លួនឯង នឹងមិនមើលពីភារកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺគាត់ចាប់ផ្តើមចេញមុខ យកកិច្ចការរបស់មន្ត្រីមកធ្វើ (មេខ្លួនឯង ចុះបង្ក្រាបខ្លួនឯង ) ។ នេះជាការលើកឡើងយ៉ាងរអ៊ូ រទាំ រិះគន់ ពីមន្ត្រីនៅក្នុងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាំគ្នាហួសចិត្ត ក្រវីតែក្បាល ដកដង្ហើមធំ ឆ្ងល់ថា បើមន្ត្រីលេខាធិការដ្ឋាន មានជិត៣០០ នាក់ ទៅហើយ ហេតុអី លោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឋានៈប៉ុណ្ណា ប៉ុណ្ណី ចេញមុខចុះបង្ក្រាបខ្លួនឯង ? ហើយ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានបង្កើតក្រុមការងារដើម្បីចុះប្រតិបត្តិការ មានរហូតដល់ ១៨ក្រុមទៅហើយ ចុះហេតុអីមិនអោយក្រុមនិមួយៗ ទទួលភារកិច្ច ចុះស៊ើបអង្កេត ស្រាវជ្រាវ នឹងចុះបង្ក្រាប បើមានទីតាំងណាបើកលក់គ្រឿងសម្អាងផលិតក្លែងក្លាយ ធ្វើអោយប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬមានលក់ចែកចាយផលិតផលក្លែងក្លាយ ! ឬមួយមានតែលោកផ្កាយ៣ គឹម ជាតិ ទើបមានសមត្ថភាព ទើបមានតួនាទី ភារកិច្ចបង្ក្រាប ! អ្វីជាចំងល់ មិនត្រឹមតែយកកិច្ចការរបស់មន្ត្រីមកធ្វើ ចុះបង្ក្រាបខ្លួនឯងនោះទេ គឺលេចចេញជាចំងល់ថា ចំពោះករណីចុះបង្ក្រាបគ្រឿងសម្អាង ពេលចុះម្តងៗ ហេតុអីមិនចាប់ ? តើជាផលិតផលក្លែងក្លាយមែនឬអត់ ? បើសំអាងលើពាក្យបណ្តឹងជនរងគ្រោះប្រើប្រាស់ទៅ បានបណ្តាលអោយប៉ះពាល់សុខភាព តើមានលិខិតណាមួយដែលចេញដោយស្ថាប័នជំនាញ មន្ទីរពេទ្យបញ្ជាក់ថា, អ្នកប្រើប្រាស់រូបនោះប្រើប្រាស់ផលិតផលនេះ, ផលិតផលនោះ ពិតជាបានប្រើទៅប៉ះពាល់សុខភាព ដោយផលិតផលឈ្មោះអី ទិញពីហាងឈ្មោះអី យីហោគ្រឿងសំអាងឈ្មោះអី ? ដើម្បីជាភស្តុតាង ដាក់បន្ទុក ចុះបង្ក្រាប ? ។ មន្ត្រីបានលើកឡើងថា, ការធ្វើតាមនីតិវិធី គឺបម្រើអោយផលប្រយោជន៍អង្គភាពជាធំ ប៉ុន្តែបើធ្វើតាមការជួល ការពឹង ការបានប្រយោជន៍ណាមួយ ដែលមិនមែនជាគោលការណ៍អង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អ្វីដែលកំពុងតែធ្វើនោះ គឺបានផ្ទុយពីដំណើរការនីតិវិធី រាល់ការចុះបង្ក្រាប។ ចំពោះករណីចុះបង្ក្រាបទៀតសោត ហេតុអ្វីក្នុងនាម គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អត់ហៅស្ថាប័នជំនាញ ជាច្រើនចូលរួមសហការ ដើម្បីដឹងថា, គ្រឿងសម្អាងនោះ ផលិតមិនត្រឹមត្រូវតាមស្តង់ដារ , ដឹងថាផលិតផលក្លែងក្លាយមែនឬអត់ , ខាងអគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (កបប)ក៏មិនហៅសហារ , ខាងស្តង់ដារ, ខាងសុខាភិបាល។ល។ ក៏មិនហៅសហការ ? ករណីខ្លះមានដីកាហើយ មិនអនុវត្តពេញលេញ បានត្រឹមចុះទៅ មិនឆែកឆេរ មិនចាប់យកវត្ថុតាង យកមកអោយជំនាញ វាយតម្លៃ ពិសោធន៍នេះជាដើម។ និយាយរួមពាក្យថា, គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពេលចុះបង្ក្រាបត្រូវតែមានស្ថាប័នមន្ត្រីជំនាញ ចូលរួមសហការ អនុវត្តច្បាប់ទាំងអស់គ្នា ។ ផ្ទុយទៅវិញ មិនហៅស្ថាប័នជំនាញហើយ មិនកសាងសំណុំរឿងទៅសាលាដំបូង បានត្រឹមធ្វើកិច្ចសន្យា តើត្រឹមត្រូវជាមន្ត្រីនគរបាលយុត្តិធម៌ឬទេ បើមិនបានកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ? ខណៈមានតែអយ្យការទេ ដែលមានសិទ្ធិតម្កល់រឿងមិនចាត់ការ ឬធ្វើសេចក្តីសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ ! ផ្ទុយទៅវិញជាទម្លាប់ គឺហៅជនសង្ស័យមកធ្វើកិច្ចសន្យា ត្រឹមអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (ករណីខ្លះ) ។
ទាំងមន្ត្រី ទាំងស្ថាប័នជំនាញ កំពុងឆ្ងល់ថា, ហេតុអី្វអស់លោក ពេលចុះបង្ក្រាបទីតាំងនីមួយៗ បិទអាជីវកម្មក្រុមហ៊ុន របស់គេ តាមតែចិត្តខ្លួនឯង ដោយមិនឆ្លងស្ថាប័នជំនាញ ដើម្បីបញ្ជាក់ថាមានបទល្មើសលក់ដូរ ចែកចាយគ្រឿងសម្អាងផលិតក្លាយក្លែង , លក់ផលិតផលក្លែងក្លាយ ជាភស្តុតាងត្រឹមត្រូវដើម្បីផ្តល់អោយតុលាការ ស្នើសុំបិទទីតាំងបណ្តោះអាសន្ននោះ ? បើបិទទីតាំងខុសពីនីតិវិធី តើត្រូវប្រឈមអ្វីខ្លះចំពោះផ្លូវច្បាប់។ ករណីខ្លះឮដំណឹងថា អាចមានម្ចាស់ទីតាំង(ជនរងគ្រោះ)ដ៏ច្រើន ត្រូវពឹងពាក់មេធាវី ដើម្បីប្តឹងចំពោះការរំលោភអាជីវកម្មរបស់ពួកគាត់ ។
បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកូនប្រុស៣នាក់ សុទ្ធតែជានាយនគរបាល ក៏គេរិះគន់ផងដែរថា, ដើរប្រសេចប្រសាចរឿងប្រយោជន៍ ដូចជា :
១-លោកស័ក្តិ៥ គឹម វិសាល អនុប្រធានលេខាធិការដ្ឋាន
២-លោកស័ក្តិ៤ គឹម ប្រុសមាន និងទី៣-មន្រ្តីមិនបញ្ជាក់ឈ្មោះ ។
សូមរម្លឹកថា, លោក គឹម ជាតិ ធ្លាប់រត់ការយកតំណែង នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប៉ុន្តែទៅមិនរួច ខណះលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានសមត្ថភាព មានភាពទទួលខុសត្រូវ បំពេញតួនាទី ភារកិច្ច តាមគោលការណ៍ថ្នាក់លើ និងមានស្នាដៃតម្កល់ផលប្រយោជន៍ជាតិជាធំ លោកនាយឧត្តមសេនីយ៍ បានខិតខំកសាងអង្គភាពនេះ តាំងពីគ្រាដំបូងដោយបាតដៃទទេ ខ្នះខ្នែង រហូតដល់ទទួលបានការកោតសសើរពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ ខណៈលោកមានស្នាដៃ បង្ក្រាបបទល្មើសធំៗ ទទួលបានជោគជ័យ ប្រយោជន៍ការពារដល់ សុខុមាលភាព សុខភាព ប្រជាពលរដ្ឋ និយាយរួមបង្ក្រាបផលិតផលក្លែងក្លាយ គ្រប់ទិសទី ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ។ ទើបតែមួយរយ:នេះមានមន្ត្រីខិលខូច បន្លំ បន្លាច ដល់អ្នករកស៊ីដើម្បីតែបញ្ហាផលប្រយោជន៍បុគ្គល និងបក្ខពួក ។ ដូច្នេះសង្ឃឹមថា, លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងស្រាវជ្រាវរកអោយឃើញនូវមន្ត្រីខិលខូចទាំងនោះ ដើម្បីការពារកិត្តិយសអង្គភាព ដែលមានសក្តានុពល ទទួលបានការកោតសសើរពីថ្នាក់លើនោះ។
សូមបញ្ជាក់ថា, អាចមានមន្ត្រីខិលខូច ប្រព្រឹត្តអំពើពុករលួយទើប លេចចេញជាពាក្យរិះគន់ថា, គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ល្បីខាង ប្រើតែពាក្យពីរមាត់ទេ ទី១/- ( ចរចារសិន) ,និងនិយាយថាមិនហ៊ានទេរឿងចរចារ
ទី២/- មានតែលោកប្រធានគណ:កម្មាធិការទេ ជាអ្នកចាត់ចែងរឿងលុយប៉ុន្មានៗ?
ការពិតសំដីនេះសូម្បីតែលោក តាន់ សុវិជ្ជា ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផង គាត់ហ៊ានប្រើពាក្យនេះ ! នេះជាកម្មវត្ថុដែល លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវស្រាវជ្រាវ ដោយសារប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់កិត្តិយសលោកជាប្រធានអង្គភាព ទម្លាប់ស្រឡាញ់យុត្តិធម៌ ភាពច្បាស់លាស់ មានទំនួលខុសត្រូវបំផុតនោះ។
ភាគច្រើនដើម្បីប្រយោជន៍គេនិយម ប្រើច្រើនជាងគេ ពាក្យថា (ចរចារសិន) (មានត្រឹមកម្រិតណា) មិនហ៊ានសម្រេចទេ មានតែមេធំ (អ្នកសម្រេច) ..! ។ ចំពោះលោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានពាក្យចចាមរ៉ាមលេចឮថា, ករណីខ្លះហ៊ានទិញរឿង ឬព័ត៌មាន អោយ ៥០០០ដុល្លារ ដើម្បីបង្ក្រាប យកលុយ តែចំពោះការពិតយ៉ាងណា មានតែសាមុីខ្លួនទេទើបដឹង ! ករណី១ទៀតល្បីថា,លោកគឹម ជាតិ ធ្លាប់ កៀបសុីឃ្លាំងបារីនៅខេត្តកំពង់ស្ពឺ បានជិតកន្លះលានដុល្លារ ។ បើ លោក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកន្លងទៅមានថ្នាក់លើ អោយប្តូរចេញ ដោយសារប្រលែងអ្នកលក់ថ្នាំងពេទ្យ ក្លែងក្លាយ ។
ពាក់ព័ន្ធករណី អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងលោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទេ ទាំងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធ Telegram អាចត្រូវបានខាងគាត់មានបច្ចេកទេសបិទ ជៀសវាងការខលរំខានសម្រាប់ការងារពេលវេលារបស់គាត់ ។ កន្លងទៅគាត់បើកមើលតាមប្រព័ន្ធ Telegram តែមិនធ្វើការបកស្រាយ។
ដោយឡែក លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធនិងសំណួរថា, កន្លងមានខាងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបបទល្មើស អត់បានសហការ ជាមួយអាជ្ញាធរ សមត្ថកិច្ចស្ថាប័នជំនាញ និងធ្លាប់មានយកឈ្មោះ(ឯកឧត្តម)ទៅប្រើទៀតផង ខណះឯកឧត្តមបានកសាងអង្គភាពមួយនេះបានយ៉ាងល្អ តាំងពីបាតដៃទទេនោះ ! លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា មានប្រសាសន៍ថា, (សំណួរមកអវិជ្ជមានខុសម៉ង ! គេហៅថា, “negative Question” ខ្ញុំសូមសម្រាកបន្តិច ! ហើយបើចង់សួរអី សួរទៅលោក តាន់ សុវិជ្ជា ! ជាធម្មតាអ្វីដែលគេថា៖ ជារឿងគេថាចុះ ចំពោះខ្ញុំអរគុណប្អូនបានដឹងថ្នាក់លើអោយតម្លៃខ្ញុំ ប៉ុន្តែបើចង់បានដឹងរឿងអី ចាំជួបគ្នា នៅថ្ងៃម៉ោងធ្វើការចុះ សូមអរគុណ !
ចំពោះលោកលោក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទាក់ទងនឹងសំណួរ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”) សូមការអនុញ្ញាតជម្រាបសួរឯកឧត្តមផងដែរថា,
សំណួរទី១/- មានមតិខ្លះរិះគន់ថា, ឯកឧត្តមក្នុងនាមជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ល្បីខាង ប្រើតែពាក្យពីរមាត់ទេ ទី១/- ( ចរចារសិន) ,និងនិយាយថាមិនហ៊ានទេរឿងចរចារ
ទី២/- មានតែលោកប្រធានគណ:កម្មាធិការទេ ជាអ្នកចាត់ចែងរឿងលុយប៉ុន្មានៗ?
ការពិតសំដីនេះ ជាប្រធានលោកប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកបានប្រើទៅលើជនសង្ស័យ មិនដឹងថា,ដើម្បីប្រយោជន៍ ឬជាពាក្យរបស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គាត់បាននិយាយអញ្ចឹងដូច ឯកឧត្តមថាមែនឬអត់ ?
សំណួរទី២/-លោកប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
កន្លងទៅមានថ្នាក់លើ អោយប្តូរចេញ ដោយសារដោះលែងអ្នកលក់ថ្នាំងពេទ្យ ក្លែងក្លាយ ? តើជាការពិត ឬមួយជារឿងដែលគេធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តម ? នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកបាននិយាយយ៉ាងខ្លីថា៖ «មានរឿងអីត្រូវបកស្រាយ» រួចក៏បិទទូរស័ព្ទតែម្តង ! ។
ចំពោះលោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលអង្គភាព ( មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”) មិនទាន់សូមការបកស្រាយ គឺខាង អង្គភាព ( មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”) នឹងរងចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ ៕
ដោយ : ( មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”)