រុស្ស៊ី៖ ចំនួនពលរដ្ឋថយចុះខ្លាំង តម្លៃប្រាក់ក៏ធ្លាក់ចុះ សេដ្ឋកិច្ចជាតិរងការគំរាមកំហែង

ចែករំលែក៖

ការឆ្លងរាលដាលកូវីដ-១៩ បានបង្កឱ្យមានវិបត្តិប្រជាសាស្រ្តនៅក្នុងប្រទេសរុស្ស៊ីកាន់តែធ្ងន់ធ្ងរ ហើយ ជាមួយគ្នានេះករណីស្លាប់ដោយកូវីដ-១៩បានកើនឡើងរហូតដល់ជាង៦៦០ពាន់នាក់ក្នុងប្រទេសនេះ។ វិបត្តិប្រជាសាស្ត្រធ្វើឱ្យចំនួនពលរដ្ឋរុស្ស៊ីថយចុះជាង១លាននាក់ ក្នុងឆ្នាំ២០២១ គឺជាកម្រិតធ្លាក់ចុះនៃចំនួនប្រជាជនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣១ឆ្នាំកន្លងមក។ នេះជាទិន្នន័យចេញផ្សាយដោយសេវាស្ថិតិជាតិរុស្ស៊ី Rosstat នៅថ្ងៃទី២៨ ខែមករា។ តាមតួលេខរបស់ Rosstat បានបង្ហាញឱ្យឃើញថា តួលេខប្រជាជនសរុបនៅក្នុងប្រទេសរុស្ស៊ីបានថយចុះជាង៥សែននាក់ក្នុងឆ្នាំ២០២០ ហើយបន្តថយចុះនៅក្នុងឆ្នាំ២០២១។ ចំនួនពលរដ្ឋរុស្ស៊ីសរុប១៤៦,២លាននាក់ គិតត្រឹមថ្ងៃទី១ខែមករាឆ្នាំ២០២២ គឺបានបន្តថយចុះបន្ថែម៥៩៥ពាន់នាក់ទៀត។ តាមតួលេខ របស់ Rosstat បានបង្ហាញឱ្យឃើញថា ចំនួនទារកកើតនៅក្នុងប្រទេសរុស្ស៊ីបានថយចុះខ្លាំង ដោយសារបញ្ហាសេដ្ឋកិច្ច។ ចំណែកអ្នកស្លាប់វិញបានកើនឡើងខ្ពស់ ដោយសារករណីឆ្លងកូវីដ-១៩ កើនឡើងក្នុងប្រទេសនេះ ។ ប៉ុន្មានឆ្នាំកន្លងមក ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានខិតខំអនុវត្តកម្មវិធីសេដ្ឋកិច្ចជាច្រើនដើម្បីជួយសេដ្ឋកិច្ចដល់គ្រួសារដែលបានបង្កើតកូនតូច ក្នុងគោលដៅបង្កើនចំនួនប្រជាជនរុស្ស៊ី។ បញ្ហាសេដ្ឋកិច្ចគឺជាកត្តាចម្បងធ្វើឱ្យចំនួនទារកកើតមកតិចក្នុងប្រទេសនេះ៕ ដោយសាធី

...

រូបថត៖TransferWise

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print