Harriet Tubman ជាស្ត្រីទី១ ដែល កើតមកជាទាសករនៅដើមទសវត្សឆ្នាំ ១៨២០ ហើយនាងបានជួយរំដោះទាសករស្រីរាប់រយនាក់នឹងត្រូវបានឡើងតំណែងជំនួសអតីតប្រធានាធបិតី Andrew Jackson ជាម្ចាស់ទាសករ ក្នុងសម័យនោះ។
តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃទី ២០ខែមេសា វីរនារី ប្រឆាំងនឹទាសករ Harriet Tubman នឹងក្លាយជាស្ត្រីទីមួយ មានដើមកំណើត នៅអាហ្វ្រិក មានវត្តមាននៅលើក្រដាសប្រាក់អាមេរិក ក្រោយរយៈពេលជាងមួយ សតវត្សកន្លងមក។ រូបភាពនាង Harriet Tubmanត្រូវបានជំនួសរូបអតីតប្រធានាធិបតីនៅក្នុងក្រដាសប្រាក់២០ដុល្លារនោះ។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុJack Lew ក្រៅពីក្រដាស ប្រាក់២០ដុល្លារ នៅមានក្រដាសប្រាក់១០ ដុល្លារនិង៥ដុល្លារក៏ត្រូវបានផ្លាស់ប្តូរផងដែរ។ សកម្មភាពខាងលើគឺដើម្បីធ្វើឲ្យ ប្រវត្តិសាស្ត្ររបស់អាមេរិកកាន់តែរីក សាយភាយនៅលើពិភពលោក ។
ចំណែកក្រដាសប្រាក់១០ដុល្លារវិញ នឹងមានរូបស្ត្រី៥នាក់ដែលបានទាមទារឲ្យស្ត្រីមានសិទ្ធិនៅក្នុងការបោះឆ្នោតជ្រើស រើសមេដឹកនាំ។ ចំណែកក្រដាសប្រាក់៥ ដុល្លារវិញនឹងមានរូបភាពភរិយាប្រធានាធិបតីគឺលោកស្រីEleanor Roosevelt និង មេដឹកនាំប្រជាធិបតេយ្យ Martin ។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្តុ ក្រដាសប្រាក់ថ្មីខាងលើនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២០។
គម្រោងខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអាមេរិកលើកឡើងតាំងពីឆ្នាំ ២០១៥មកម៉្លេះ ដើម្បីជ្រើសរើសស្ត្រីមួយ រូបដាក់នៅក្នុងក្រដាក់ប្រាកអាមេរិកក្រោយ ពេលមានមតិសាធារណៈបានរិះគន់ថា ខ្វះរូបភាពស្ត្រីនៅលើក្រដាសប្រាក់ដុល្លារគឺជារឿងមិនស្មើភាព។
លោកស្រី Harriet Tubman ធំឡើង កា្លយជាទាសករនៅរដ្ឋម៉ារីឡែន ហើយក៏បានលួចរត់ចេញពេលមានអាយុ២០ឆ្នាំ។ លោកស្រីបានវិលត្រឡប់ទៅរំដោះស្ត្រី ទាសកររាប់រយនាក់ជាជនជាតិស្បែកខ្មៅ និងធ្វើសកម្មភាពជាចារនារីក្នុងសង្គ្រាមស៊ីវិលនៅអាមេរិក។ លោកស្រីបានទទួល មរណភាពក្នុងឆ្នាំ១៩១៣។
គម្រោងខាងលើក្រោយពេលអាមេរិកអាចនឹងមានប្រធានាធិបតីស្រីដំបូងគេបំផុត ខណៈដែលលោកស្រីហ៊ីលឡារី គ្លីនតុន កំពុងតែមានប្រៀបនៅក្នុងការប្រកួតប្រជែង ស្វែងរកសំឡេងគាំទ្រដើម្បីក្លាយទៅជា បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ៕
ដោយ៖ ម៉ែវ សាធី