មហាសន្និបាតទូទាំងប្រទេសលើកទី៧របស់គណបក្សសាធារណរដ្ឋគុយបាបានបញ្ចប់ទៅក្រោយពេលប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសមេបក្ស និងគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី។
តាមលទ្ធផលអគ្គលេខាធិការទី១បានទៅលើមេដឹកនាំរ៉ាអ៊ូលកាស្ត្រូបោះឆ្នោតដដែល ចំណែកលោកJese Ramon Machado កាន់តំណែងអគ្គលេខាធិការទី២។ ក្នុងចំណោមសមាជិកមជ្ឈិមទាំង១៧រូប ក្នុងនោះមាន៥រូបជាមនុស្សថ្មីទើបតែបោះឆ្នោតចូលរួម ក្រៅពីនេះគឺមនុស្សចាស់ទាំងអស់។
នៅក្នុងមហាសន្និបាតនោះមានសមា ជិកនិងភ្ញៀវចូលរួមជាង១.២០០នាក់ទៅ ចូលរួម នៅក្នុងពិធីបិទមហាសន្និបាត លោករ៉ាអ៊ូលកាស្ត្រូបានបញ្ជាក់ថា នេះអាចជាលើកចុងក្រោយដែលលោកបានថ្លែងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋថា បក្សសាធារណរដ្ឋគុយបាពិតជាមានភាពអស្ចារ្យណាស់ហើយប្រសិនបើបណ្តាមេដឹកនាំ មានមនសិការនោះបក្សនេះនឹងស្ថិតនៅជាអមតៈ និងផ្តល់សេចក្តីសុខដល់ប្រជាពល រដ្ឋ។
នៅក្នុងកិច្ចប្រជុំនោះដែរមេដឹកនាំរ៉ា អូ៊លកាស្ត្រូ ក៏ធ្លាប់បានលើកឡើងពីថ្នាក់ ដឹកនាំដែលមានវ័យចាស់ៗ ត្រូវចូលនិវត្តន៍ក្នុងអាយុ៧០ឆ្នាំដើម្បីទុកឱកាសដល់យុវ ជនជំនាន់ក្រោយមានឱកាសដឹកនាំប្រទេស វិញម្តង។
បច្ចុប្បន្នមេដឹកនាំគុយបាសុទ្ធតែមានអាយុចាស់ ពិបាកដឹកនាំទាំងនោះហើយបានជាមេដឹកនាំគុយបាលោក រ៉ាអ៊ូល កាស្ត្រូ បានប្រកាសថាអនាគតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកុម្មុយនិស្តគុយបាត្រូវតែចូលនិវត្តន៍ នៅអាយុ៧០ឆ្នាំ យ៉ាងយូរ។
ឥស្សរជនចាស់ៗ ត្រូវដើរចេញដើម្បីទុកកន្លែងឱ្យក្មេងជំនាន់ក្រោយធ្វើការម្តង ហើយប្រកាសខាងលើកើតឡើងក្រោយពេលដែលគុយបាបាន រួចផុតពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិកនៅក្នុងចំណោម ថ្នាក់ដឹកនាំគុយបា បច្ចុប្បន្ននេះមានឥស្សរជនជាច្រើនរូបណាស់ដែលមានអាយុ លើស៧០ និង៨០ឆ្នាំ។ឥស្សរជនខ្លះ គឺ ជាសកម្មជនរបស់បក្សនិង បានចូលធ្វើបដិវត្តន៍នៅឆ្នាំ១៩៥៩ដែលបានជំរុញឱ្យ លោក ហ្វីដែល កាស្ត្រូ បានឡើងកាន់តំណែងជាប្រមុខដឹកនាំគុយបា ។
លោកហ្វីដែល កាស្ត្រូ អាយុ៩០ឆ្នាំ នៅ ខែសីហាខាងមុខបានដកខ្លួនចេញពីឆាកនយោបាយបន្ទាប់ពីមានបញ្ហាសុខភាពជាទម្ងន់។ លោក រ៉ាអ៊ូល កាស្ត្រូ បានបន្ត តំណែងពីបង និងបានដាក់កំហិតកំណត់ ពន្យារបានត្រឹមអាណត្តិសម្រាប់ប្រមុខដឹកនាំប្រទេសម្នាក់ៗ។
នៅថ្ងៃសៅរ៍សប្តាហ៍នេះលោក រ៉ាអ៊ូល កាស្ត្រូបានប្រកាសកំណត់អាយុរបស់មន្ត្រីគណៈកម្មាធិការកណ្តាលបក្ស ឱ្យធ្វើការ ត្រឹមអាយុ៦០ឆ្នាំនិងយ៉ាងយូរបំផុតត្រូវ ចូលនិវត្តន៍នៅអាយុ៧០ឆ្នាំសម្រាប់តំណែង ជាមេដឹកនាំនៅក្នុងបក្ស។
សេចក្តីប្រកាសរបស់ប្រធានាធិបតី គុយបានៅក្នុងសុន្ទរកថារយៈពេល២ម៉ោង នាឱកាសបើកសមាជបក្សកុម្មុយនិស្តត្រូវបានទទួលស្វាគមន៍ ដោយភាពស្ងប់ស្ងាត់ យ៉ាងចម្លែក ព្រោះគណៈប្រតិភូគុយបា ភាគច្រើនទំនងជាភ្ញាក់ផ្អើលនឹងសេចក្តី សម្រេចរបស់លោក រ៉ាអ៊ូលកាស្ត្រូ។ លោក បន្ថែមទៀតថា គ្មានតួនាទីដឹកនាំនៅក្នុងប្រទេសអ្នកនឹងគ្មានអ្វីធ្វើឬ? មានន័យថា ថ្នាក់ដឹកនាំចាស់ៗអាចនៅតែជាសកម្មជនបក្សនិងចំណាយពេលមើលចៅៗនៅឯផ្ទះក៏ល្អដែរ ។ ការកំណត់អាយុចូលនិវត្តន៍ នេះក៏នឹងត្រូវអនុវត្តដូចគ្នានៅក្នុងស្ថាប័ន រដ្ឋនិងជួររដ្ឋាភិបាលផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី