បង្រ្កាបទីតាំងជល់មាន់ និងអាប៉ោងនៅកន្លែងដដែល​សង្កាត់គីឡូម៉ែត្រលេខ៦

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ដែលដឹកនាំដោយ​លោក ចាន់ សារឿន​អនុកណ្តាលទទួល​បន្ទុក​ព្រហ្មទណ្ឌ និងមានការចូលរួម​ពីលោកព្រះរាជអាជ្ញា​ វង់ ប៊ុនវិសុទ្ធ បានបង្ក្រាបទៅលើ​ទីតាំង​ជល់មាន់ និងលេងអាប៉ោង​មួយកន្លែង​នៅទីតាំងដដែល ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ក្នុងប្រតិបត្តិការរបស់កម្លាំងនគរបាលបង្ក្រាបទៅលើទីតាំងខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួន​មនុស្សបាន១៣នាក់ ម៉ូតូ២១គ្រឿង និងរថយន្ត៣គ្រឿង ព្រមទាំងមាន់៣ក្បាលបញ្ជូនទៅ​ស្នងការភ្លាមៗ ។

គួរបញ្ជាក់ឲ្យដឹងថា ទីតាំងខាងលើនេះ​ត្រូវបានលើកជាយូរមកហើយ​ ហើយត្រូវបានបង្ក្រាប​ជាញឹកញាប់​ដោយអាជ្ញាធរខណ្ឌឫស្សីកែវ តែហាក់បីដូចជាមិនរាងចាល​ ទើបកម្លាំងខាងនគរបាលក្រុងចុះបង្ក្រាបម្តងទៀត ៕ អារុណរះ

bchan-43

bchan-34

bchan-5

bchan-24

...

bchan-15

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print