Rafael Nadal ផ្តួល Daniil Medvedev លើកពានជើងឯក Australian Open

ចែករំលែក៖

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានឈ្នះជើងឯក Grand Slam លើកទី២១ផ្នែកបុរស ដោយបានវាយបក២សិតដើម្បីផ្តួលកីឡាកររុស្ស៊ី Daniil Medvedev ក្នុងវគ្គផ្តាច់ព្រ័ត្រ Australian Open ។

នៅចំពោះមុខអ្នកគាំទ្រនៅទីលានទីក្រុងមែលប៊ន កីឡាករ Nadal បានប្រកួតឈ្នះក្នុង 2-6 6-7 (5-7) 6-4 6-4 7-5 នៅលើទីលាន Rod Laver Arena លើម្ចាស់ជើងឯក US Open កីឡាករ Medvedev ។កីឡាករ Medvedev វ័យ២៥ឆ្នាំបានគ្រប់គ្រងការប្រកួតមុនពេល Nadalបង្ហាញពីការលេងមិនសូវបានល្អ ប៉ុន្តែគាត់បានបង្ហាញទម្រង់លេងល្អឡើងវិញនៅ២សិតជាប់គ្នារហូតទទួលបានជ័យជម្នះដ៏អស្ចារ្យ។ កីឡាករសញ្ជាតិអេស្ប៉ាញ Nadal វ័យ៣៥ឆ្នាំ បានស្ថិតនៅចំកណ្តាលនៃជ័យជំនះមិនគួរឱ្យជឿរបស់កីឡាវាយតឺន្នីសនេះ ហើយគាត់បានធ្វើឲ្យជ័យជម្នះកើនឡើងក្នុងកម្មវិធី Grand Slam នៃអាជីពដ៏អស្ចារ្យរបស់គាត់។សមិទ្ធផលរបស់ Nadal កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីគាត់គិតថាគាត់នឹងមិនអាចត្រលប់មកទីលានប្រកួតវិញបានទេ ដោយសាររបួសជើង។ នៅក្នុងពេលអវត្តមានរបស់ Novak Djokovic ដែលត្រូវបាននិរទេស និងកីឡាករ Roger Federer ដែលរងរបួសនៅទីក្រុង Melbourne នោះ កីឡាករ Nadal បានផ្លាស់ប្តូរមួយនាំមុខគូប្រជែងដ៏អស្ចារ្យរបស់គាត់ក្នុងការប្រណាំងដើម្បីបញ្ចប់ជាមួយនឹងជើងឯកបុរសឯកត្តជនសំខាន់ៗភាគច្រើន។

នេះគឺជាជើងឯក Australian Open ទី២របស់កីឡាករប្រើដៃឆ្វេងNadal។​ Nadal ដែល​ធ្លាប់​ចាញ់ Australian Open វគ្គ​ផ្តាច់ព្រ័ត្រ​៤​លើក​បាន​និយាយ​បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ពាន​ថា “ដោយ​គ្មាន​ការ​សង្ស័យ វា​ជា​ការ​ឈ្នះ​ដ៏​រំជួល​ចិត្ត​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ” ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print