អភិបាលខេត្តស្វាយរៀង៖ សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​និងប្រជាជន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ទៅកាន់មន្ត្រីកម្មសិក្សាថា សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​ និងប្រជាជន។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកម្មសិក្សាទាំង៦រូបដែលទេីបបានប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីរាជការចូលបម្រើការងារក្នុងសាលាខេត្តស្វាយរៀង​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
លោកអភិបាលខេត្ត​បានធ្វេីការផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនដូចជា​៖
-ត្រូវគោរពពេលវេលាក្នុងម៉ោងការងារឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។
​ក្នុងនាមជាមន្ត្រីត្រូវខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន។
​-ត្រូវមានសាមគ្គីភាពគ្នានៅក្នុងអង្គភាព។
-កុំតាំងខ្លួនជាមន្ត្រីជេីងដប់ឲ្យសោះ​ ត្រូវតាំងខ្លួនជាមន្ត្រីជេីងពីរ។
-ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ។
-ត្រូវបំពេញការងារ​ដោយស្មោះត្រង់​ និងឱ្យអស់ពីសមត្ថភាព​ដេីម្បីចូលរួមចំណែកក្នុងកិច្ចការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
-ត្រូវខិតខំសិក្សា ស្វែងយល់ និងរៀនសូត្រពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍអង្គភាពដែលខ្លួនបម្រើការងារឱ្យកាន់តែមានការរីកចម្រើននិងមានប្រសិទ្ធភាព៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print