ម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់គួរឲ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូនៅថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះស្លាប់មាន២នាក់ ទី១-ឈ្មោះ​ ជា​ ឡុងហេង​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកWinner-X ពណ៌ក្រហម ពាក់ស្លាកលេខ​ កំពង់​ឆ្នាំង​ 1J-1837 និងទី២-ឈ្មោះ ចាយ​ ឌី​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មាន​ទីលំនៅ​ភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ បើកបរម៉ូតូម៉ាកMSLAS ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ​1IB-8834។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ​ គេបានឃើញម៉ូតូមួយគ្រឿង​ ម៉ាកWinner-X ពណ៌ក្រហម ពាក់ស្លាកលេខ​កំពង់​ឆ្នាំង​ 1J-1837 បើកបរដោយឈ្មោះ​ ជា​ ឡុងហេង​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ ធ្វើដំណើរពី​ត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ)​ លុះមកដល់កន្លែងកើតហេតុ​ ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា​ពីជើងទៅត្បូង(តាខ្មៅ-ជ្រៃធំ) ម៉ូតូម៉ាក MSLAS ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ​1IB-8834​ បើកបរដោយឈ្មោះ ចាយ​ ឌី​ ភេទប្រុស​ អាយុ២១ឆ្នាំ​ បណ្ដាលឱ្យអ្នកបើក​បរម៉ូតូទាំងពីរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ ។
ក្រោយពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​ សមត្ថកិច្ចជំនាញ​ចរាចរណ៍​ បានចុះទៅពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការតាមនីតិវិធី។ ចំណែក​សពទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាម​ប្រពៃណី​។
ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពី​អ្នកបើកបរម៉ូតូ ម៉ាកWinner-X បើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន​​ ទើបបណ្ដាលឱ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតមានឡើង៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print