នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃទី ៣១ខែមករា បានប្រកាសថា លោកបានឆ្លងកូវីដ ១៩ ។ ការប្រកាសពីវិជ្ជមានកូវីដ១៩ ក្រោយប៉ុន្មានម៉ោងនោះដែល លោកនិងគ្រួសារត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយបារម្ភពីសន្តិសុខនៅក្នុងទីក្រុង Otawa ដោយសារតែបាតុកម្ម។
នាយករដ្ឋមន្ត្រី Justin Trudeau បានប្រកាសថា កូន២នាក់ក្នុងចំណោម៣នាក់ ធ្វើតេស្តវិជ្ជមានកូវីដ ១៩ កាលពីសប្តាហ៍កន្លងមក ប៉ុន្តែក្នុងពេលនោះ លោកធ្វើតេស្តរហ័សអវិជ្ជមាន ប៉ុន្តែគឺត្រូវធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី ២៦ខែមករា ។
ក្រោយរកឃើញវិជ្ជមានកូវិដ ១៩ នាយករដ្ឋមន្ត្រី Justin Trudeau បានបង្ហោះលើបណ្តាញសង្គមTwitter ថា «ព្រឹកនេះ ខ្ញុំបានធ្វើតេស្តអវិជ្ជមាន ហើយខ្ញុំមានសុខភាពល្អធម្មតា ហើយអាចធ្វើការពីចម្ងាយបាន ដោយគោរពទៅតាមវិធានការសុខាភិបាលសហគមន៍។
ចំណែករដ្ឋមន្ត្រីការបរទេស អង់គ្លេស លោកស្រី Liz Truss ក៏បានឆ្លងកូវីដ ១៩ ផងដែរ ។ នៅលើបណ្តាញសង្គម Twitter ថា «ខ្ញុំធ្វើតេស្តវិជ្ជមានកូវីដ ១៩ ប៉ុន្តែជាភពសំណាងខ្ញុំបានចាក់វ៉ាក់សាំងដូសទីបីរួចរាល់ ប៉ុន្តែខ្ញុំនឹងធ្វើចត្តាឡីស័កក្នុងផ្ទះ ហើយធ្វើការពីចម្ងាយ៕ដោយ៖សាធី
រូបថត៖TTXVN.