ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារព្រហ្មទណ្ឌ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក តី វិសាល អធិការក្រុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទីរសៀល បានធ្វេីការចុះបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅជាប់របងវត្តអូរត្រេះក្នុងក្រុមទី៦ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាក់ស្ដែងឃាត់ខ្លួន អ្នកញៀនល្បែងបញ្ជល់មាន់ ៥នាក់ និងដកមាន់រស់ ងាប់ចំនួន ៩ក្បាល។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
មនុស្សចំនួន ៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
ទី១-ឈ្លោះ ហេង លាភ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅក្រុមទី៦ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ទី២-ឈ្មោះ ហៀ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅក្រោយរោងចក្រRCi សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ទី៣-ឈ្មោះ អៀម អាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដេរ បច្ចុប្បន្នរស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ទី៤-ឈ្មោះ វិន សំអុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនជីងស៊ួយ បច្ចុប្បន្នស្នាក់នៅអាគារបុគ្គលិក ។
និងទី៥-ឈ្មោះ សំ បូ ភេទប្រុស អាយុ៤៦ឆ្មាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយឡែកវត្ថុតាងចាប់យកបានមានដូចជា៖
-មាន់ជល់ចំនួន៩ក្បាល(ងាប់១ក្បាល)
-ស៊ុមក្រុងមាន់ចំនួន៧
-ខ្នាយដែលកស្រួច១គូរ
-ជញ្ចីងថ្លឹងមាន់១
-ម៉ូតូចំនួន១១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញ កំពុងឃាត់ខ្លួនឃាត់បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តតាមនីតិវិធី ៕
ដោយ៖ស តារា