វាយគេបង្ករបួសស្នាមរួចរត់គេចខ្លួនបាត់ជាង១០ឆ្នាំក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនជាប់ចោទម្នាក់វាយគេបង្កជារបួសស្នាមហើយព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំទើបត្រឡប់មកផ្ទះវិញ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាល។ ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចភូមិ​អំពៅព្រៃ​១ ឃុំអំពៅព្រៃ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ​សុខ​ លីកាំង​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ​អំពៅព្រៃ​១ ឃុំអំពៅព្រៃ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ។ ជន​នេះមានដីកា​បង្គាប់ឱ្យចាប់ខ្លួន​លេខ ៤៨១​ ចុះថ្ងៃទី​២១ ខែកញ្ញា​ ឆ្នាំ២០១៦ របស់លោក​ សាយ​ សម្ផស្ស​សេរី​​ ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទបង្ករបួសស្នាម​ដោយចេតនាដែលប្រព្រឹត្តនៅភូមិ​អំពៅព្រៃ​​ ឃុំ​អំពៅព្រៃ​ ស្រុក កណ្តាល​ស្ទឹង​ ខេត្តកណ្ដាល​ កាលពីថ្ងៃទី​០៤ ខែ​មេសា​ ឆ្នាំ២០០៩។
បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print