អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញបាតុករម្នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង “

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញបាតុករម្នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង “។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, ដោយពិនិត្យឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូតអូស្ត្រាលី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនក្រុមបាតុករទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករ ជាស្ត្រីម្នាក់ បាន ទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។ ដូច្នេះ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូម បាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ៉ដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាធរមាន។ ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (Isolation) ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុម គ្រូពេទ្យទទួលខុសត្រូវ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print