​រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​កូរ៉េ​ខាងត្បូង​ស្លាប់​និង​របួស​ជិត​១០​នាក់​

ចែករំលែក៖

​រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​កង់​ចេញពី​ផ្លូវ​ចំនួន​៤​ទូ​ ផ្នែក​ខាង​មុខ​នៃ​រថភ្លើង​នៅ​វេលា​ម៉ោង​៣​និង​៤១​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២២​ ខែមេសា​បណ្តាល​ឲ្យ​វិស្វករ​រថភ្លើង​ម្នាក់​ស្លាប់​និង​អ្នកដំណើរ​៨​នាក់​ទៀត​រង​បួស​ ។​

​សារព័ត៌មាន​យុន​ហាប់​បាន​ផ្សាយ​ថា ​រថភ្លើង​ Mugunghwa​ បាន​ដឹក​អ្នកដំណើរ​ ២៧​នាក់​រួម​មាន​វិស្វករ​រថភ្លើង​២​នាក់​បាន​ធ្លាក់​កង់​ចេញពី​ផ្លូវដែក​នៅ​ជិត​ស្ថានីយ​Yulchon​ ក្នុង​ទីក្រុង​កំពង់​ផែ​ Yeosu​ ចម្ងាយ​ពី​ទីក្រុង​សេ​អ៊ូ​ល​៣៥០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងត្បូង ​។​

​តាម​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​មិន​បាន​បញ្ជា​ឲ្យ​រថភ្លើង​បើក​យឺតៗ​នៅ​ចំណុច​ផ្លូវ​កោង​ទើប​ជា​ហេតុ​នាំ​ឲ្យ​រថភ្លើង​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​ជា​ហេតុ​នាំ​ឲ្យ​រថភ្លើង​ដូច្នេះ​។​ នៅ​ត្រង់​ចំណុច​នោះ​គេ​អនុញ្ញាត​ឲ្យ​បើកបរ​បើក​ត្រឹមតែ​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​ ប៉ុន្តែ​រថភ្លើង​ខាងលើ​បាន​បើក​ក្នុង​ល្បឿន​រហូត​ដល់​ទៅ​១២៧​គីឡូម៉ែត្រ​ទើប​ធ្លាក់​ផ្លូវ​បែប​នេះ ​។​

​ក្រុមហ៊ុន​ផ្លូវដែក​កូរ៉េ​ខាងត្បូង​ Korai​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ផ្លូវ​រថភ្លើង​ ពី​Suncheon​ ទៅ​Yeosu​ ដើម្បី​ជួសជុល​ផ្លូវដែក​ខាងលើ​ ។​ ចំណែក​អ្នកដំណើរ​ក្រុមហ៊ុន​នឹង​ជួល​រថយន្តក្រុង​សម្រាប់​ដឹក​ទៅ​កាន់​គោលដៅ​។​

​តាម​តួលេខ​របស់​ក្រសួង​សន្តិសុខ​សុវត្ថិ​ ភាព​ចរាច​ណ៍​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ ជា​មធ្យម​មាន​ពី​៣​ទៅ​៥​រថភ្លើង​ធ្លាក់​កង់​ចេញពី​ផ្លូវ​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​មាន​ករណី​រថភ្លើង​ធ្លាក់​កង់​ចេញ​ ពី​ផ្លូវ​ដែល​៤​លើក​រួច​មក​ហើយ​គិត​ទាំង​លើក​នេះ​៕​

derail

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print