សិង្ហបុរីបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅជាង១៣ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនាថ្ងៃទី៤ខែកុម្ភៈ គឺជាចំនួនកើនឡើង៣ដងបើប្រៀបធៀបនឹងមួយថ្ងៃមុន។ មន្ត្រីក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសថា ចំនួនអ្នកឆ្លងអាចនឹងកើនលើសពី១៥ពាន់នាក់។ ភាគច្រើនករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី គឺមិនបង្ហាញអាការៈ ឬក៏មានអាការៈស្រាលតែប៉ុណ្ណោះ ។ ក្នុងរយៈពេល២៨ថ្ងៃកន្លងមក ប្រទេសសិង្ហបុរីមានករណីឆ្លងកូវីដ-១៩ សរុបជាង៨៥ពាន់នាក់ ក្នុងនោះមានដល់ទៅ ៩៩,៧%មិនមានអាការៈ ។ ប្រទេសសិង្ហបុរី បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ពលរដ្ឋបានជាង៨៩% ក្នុងនោះមានជាង ៥៩% នៃពលរដ្ឋសរុបបានចាក់វ៉ាក់សាំងដូសជំរុញ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសថា មានសិស្សដល់ទៅ ៧០%ហើយបានចាក់វ៉ាក់សាំង ដូសទីពីរ ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី១៤ខែមីនា សិស្សដែលមានអាយុចាប់ពី១២-១៧ឆ្នាំ នឹងត្រូវចាក់ដូសជំរុញ ៕ ដោយសាធី
រូបថត៖Reuters.