ថៃអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាមដល់កុមារចាប់ពីអាយុ៦ឆ្នាំឡើង

ចែករំលែក៖

រដ្ឋាភិបាលថៃបានអនុម័តប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៦ឆ្នាំឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ កាលពីថ្ងៃទី៤ខែកុម្ភៈ នាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថថៃ FDA បានប្រកាសថា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនសម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៦ឆ្នាំឡើង ។ ការសម្រេចខាងលើកើតឡើងក្នុងពេលដែលប្រទេសតំបន់អាស៊ីមួយនេះបង្កើនការចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះបើកទ្វារវិស័យទេសចរណ៍។ កន្លងមកថៃ បានអនុម័តចាក់វ៉ាក់សាំងដល់ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ។ ក្រៅពីនេះ FDAក៏បានបើកភ្លើងខៀវ អនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារមានអាយុចាប់ពី៥ឆ្នាំដល់១១ឆ្នាំ។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានមនុស្សជាង៩.៩០៩នាក់បានឆ្លងកូវីដ-១៩ ។ នេះជាករណីឆ្លងខ្ពស់បំផុតក្នុងរយៈពេល៣ខែកន្លងមក ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើង ២,៤៧លាននាក់។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី ៣ខែកុម្ភៈ មានពលរដ្ឋថៃជាង ៧០,១%បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ ជាមួយគ្នានេះក៏មានពលរដ្ឋជាង ២១,៤%បានចាក់ដូសជំរុញ៕ ដោយសាធី

...

រូបថត៖THX/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print