​តម្លៃ​ប្រេង​កើនឡើង​យឺត​តែ​កើន​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៦

ចែករំលែក៖

​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ នា​ថ្ងៃ​ទី​២១​ខែមេសា​ មាន​សញ្ញា​កើនឡើង​ យឺតៗ​ ប៉ុន្តែ​វា​បាន​កើនឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា​ ត​ម្លែ​ ប្រេង​ Brent​ កើនឡើង​០,០២​ភាគរយ​ គឺ​ កើនឡើង​ ៤៥,៨១​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ក្នុង​ការ​ទិញ​លក់​នា​ថ្ងៃ​ទី​២១​ ខែមេសា​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​នៅ​ក្នុង​តា​រាំង​ ពាណិជ្ជកម្ម​ជា​លើក​ទី​មួយ​ដែល​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​អា​មេ​រិ​ក​ក៏​បាន​ប្រកាស​ថា​ ការ​ទិញ​ប្រេង​ ស្តុក​បាន​បញ្ចប់​ហើយ​ ដោយ​អា​មេ​រិ​ក​ទិញ​ប្រេង​រហូត​ដល់​ទៅ​២,១​លាន​បារ៉ែល​។​

​តម្លៃ​ប្រេង​ល្អ​ប្រសើរ​ឡើង​វិញ​គឺជា​ សញ្ញា​ដ៏​ល្អ​សម្រាប់​ប្រទេស​ផលិត​ប្រេង​នៅ​លើ​ពិភពលោក​ពិសេស​គឺ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​អាស្រ័យ​ប្រេង​ ដូច​ជា​ រុ​ស្ស៊ី​និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជាដើម​។​ កន្លង​ មក​ប្រទេស​ទាំងនោះ​បាន​ស្នើ​ដល់​ប្រទេស​ នាំ​ប្រេង​ចេញ​ទាំងអស់​OPEC​ កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន​ក៏​ដូច​ជា​ការ​នាំ​ចេញ​ ដើម្បី​ធ្វើ​ឲ្យ​ប្រេង​មាន​តម្លៃ​ថ្លៃ​ឡើង​វិញ​។​

​នៅ​ក្នុង​រយៈពេល​ដែល​ប្រេង​នៅ​លើ​ ពិភពលោក​ធ្លាក់​ចុះ​នោះ​ រុ​ស្ស៊ី​បាន​ខាតបង់​រាប់​សិប​ពាន់​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សេដ្ឋកិច្ចជាតិ​៕

PD*37416324

...

ប្រែសម្រួល៖​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print