​កូរ៉េ​ខាងជើង​ប្រកាស​ថា​ពលរដ្ឋ​១៣​គ្រួសារ​ដែល​ភៀសខ្លួន​ទៅ​កាន់​កូ​រ៉​ខាងត្បូង​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​

ចែករំលែក៖

​សារព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​ បាន​ផ្សាយ​ថា​ កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​បាន​ប្រកាស​ថា​ ពលរដ្ឋ​១៣​គ្រួរ​សារ​ដែល​បានរ​ត់ទៅ​ជ្រកកោន​នៅ​កូរ៉េ​ខាងត្បូង​ ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​។​ កន្លង​មករ​ដ្ឋា​ ភិ​បាល​ទីក្រុង​សេ​អ៊ូ​ល​បាន​ប្រកាស​ថា​ ពលរដ្ឋ​១៣​គ្រួរ​សារបាន​ទៅ​កាន់​កូរ៉េ​ខាងត្បូង​តាម​ផ្លូវ​ភូមិ​Panmunjom​ ដើម្បី​ជួប​សាច់​ញ្ញាត​នៅ​កូរ៉េ​ខាងត្បូង​។​

​កន្លង​មក​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​ផ្សាយ​ថា​ កក​បាទ​ក្រហម​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១​ ខែមេសា​ បាន​ទាមទារ​សុំ​ជួប​ជាមួយ​គ្រួសារ​ទាំង​១៣​ខាងលើ​ដែល​បានរ​ត់ទៅ​កាន់​ទីនោះ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​គោល​ជំហរ​របស់​អ្នក​ ទាំងនោះ​ថា​ ចង់​រស់នៅ​កូរ៉េ​ខាងត្បូង​ឬ​វិល​ត្រឡប់​ទៅ​កាន់​កូរ៉េ​ខាងជើង​វិញ​។​

​សារព័ត៌មាន​KCNA​ របស់​កូរ៉េ​ខាងជើង​បាន​ផ្សាយ​ថា​ ទីក្រុង​ព្យុ​ង​យ៉ាង​នឹង​ប​ញ្ចូ​ន​សាច់​ញ្ញាត​របស់​ពលរដ្ឋ​ទាំង​១៣​គ្រួសារ​នេះ​ទៅ​កាន់​ព្រំដែន​ដើម្បី​ជួប​ជាមួយ​អ្នក​ ទាំងនោះ​។​ ប៉ុន្តែ​ប្រសិនបើ​ភាគី​កូរ៉េ​ខាង​ ត្បូង​មិន​យល់ព្រម​ទេ​នោះ​កូរ៉េ​ខាងជើង​នឹង​មាន​វិធានការ​តបត​វិញ​ឲ្យ​បាន​សម​ស្រប​ បំផុត​។​

​នៅ​ពេល​នេះ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​បញ្ហា​ខាងលើ​នៅឡើយ​ទេ​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​អ្នក​ ទាំងនោះ​អាច​នឹង​សុំ​រស់នៅ​ជា​ជន​ភៀស​ ខ្លួន​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​ ដើម្បី​ជួបជុំ​សាច់​ ញ្ញាត​ដោយ​មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ស្រុក​ វិញ​នោះ​ឡើយ​។​ ជា​ទូទៅ​អ្នក​ដែល​ត្រូវ​បាន​ រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ចាត់​ទុក​ថា​ ជា​អ្នក​ រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នោះ​ពេល​ចាប់​ ត្រឡប់​មក​វិញ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ឬ​ជាប់​ ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ទៀត​ផង​៕​

ses

ប្រែសម្រួល៖ ម៉ែវ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print